ភ្នំពេញ៖ នៅថ្ងៃទី១៩ ធ្នូ ២០២២នេះកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៣២នាក់ និងអ្នកជំងឺជាសះស្បើយ ចំនួន១៧នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ធ្នូ ២០២២។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៤១៩នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,២២៤នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៣៦ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៥៩៩ករណី(ជាប្រភេទអូមីក្រុង) ៕