ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អបអរសាទរ! អាហ្សង់ទីន ឈ្នះពាន World Cup ក្រោយខកខាន៣៦ឆ្នាំ

កាតា៖ អាហ្សង់ទីនបានឈ្នះពានរង្វាន់ FIFA World Cup ឆ្នាំ២០២២ ក្រោយយកឈ្នះគូប្រកួតបារំាងក្នុងវគ្គស៊ុតបាល់ប៉េណាល់ទីក្នុងលទ្ធផល ៤-២ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកវគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅប្រទេសកាតានាយប់ម៉ោង១០ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅប្រទេសកម្ពុជា។

ក្រុមជម្រើសជាតិអាហ្សង់ទីន និងបារាំង ក្នុងការប្រកួតវគ្គទីមួយ ៤៥នាទី និងថែម៧នាទី អាហ្សង់ទីន បាននាំមុខបារំាង២-0។ ក្នុងវគ្គទី២ បារាំងបានរកគ្រាប់បាល់ចំនួន២គ្រាប់ ស្មើអាហ្សង់ទីនវិញ។ ដើម្បីរកជើងឯក World Cup ក្រុមទាំងពីរត្រូវប្រកួតដោយបន្ថែម១៥នាទីទៀតចំនួន២ដង ដោយក្រុមទាំងពីរបានស៊ុតបាល់បាន១ម្នាក់១គ្រាប់ទៀត ដោយលទ្ធផល៣ស្មើ ទើបឈានដល់ការស៊ុតបាល់ប៉េណាល់ទីទាត់១១ម៉ែត្រ ដោយអាហ្សង់ទីនបានឈ្នះបារំាងក្នុងលទ្ធផល៤-២។

ការទទួលបានជើងឯក FiFa World Cup ឆ្នាំនេះ គឺជាលើកទី៣ ហើយដែលក្រុមអាហ្សង់ទីន បានទទួលពានរង្វាន់ World Cup ដោយលើកទី១ នៅឆ្នាំ១៩៧៨ និងលើកទី២ នៅឆ្នាំ១៩៨៦។ ក្រុមជម្រើសជាតិបារាំងបានធ្លាក់តំណែងជើងឯក FIFA World Cup នៅឆ្នាំនេះ ក្រោយពីទទួលបានជើងឯកនៅឆ្នាំ២០១៨ និងឆ្នាំ១៩៩៨៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក