ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ចេះមកពីណា! លក់ថ្នាំញៀនមានកាំភ្លើងជាប់ខ្លួនត្រូវនគរបាលខេត្តបាត់ដំបងក្របួចជាប់

បាត់ដំបង៖ សមត្ថកិច្ចស្រុកសង្កែ ខេត្កបាត់ដំបង បានដកហូតអាវុធខ្លី ១ដើម និងថ្នាំញៀនជាច្រើនកញ្ចប់ក្រោយឃាត់ខ្លួនជនសង្ស័យ ៣នាក់នៅចំណុចមុខរោងម៉ាស៊ីនពូប៉ូយ ស្ថិតក្នុងភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។

ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ឈ្មោះ ហ៊ឺង រដ្ឋមុនី ហៅខ្លា ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ក៏ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន ២លើក ពាក់ពន្ធ័ករណីចោរកម្ម និងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ករណីនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន ៧ថង់ ទម្ងន់ ១,៩៩ក្រាមទាំងសំបក (សង្ស័យមានសារធាតុញៀន) ទូរស័ព្ទដៃចំនួន ២គ្រឿង និងកាបូបលុយមានប្រាក់ខ្មែរចំនួន ២៣ ៥០០៛ រួមទាំងម៉ូតូ ១គ្រឿងម៉ាកហុងដាវីនន័រពណ៍ខ្មៅ និងអាវុធខ្លីមួយដើមម៉ាកឡុក LOCK19 បង់ចំនួន ១គ្រាប់ចំនួន ៣០គ្រាប់ ។

ក្រោយឃាត់ខ្លួន និងឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យនៅថ្ងៃដដែល កម្លាំងសមត្ថកិច្ចបានបន្តឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ទៀត ឈ្មោះ ម៉ៃ គឹមហយ ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង និងឈ្មោះ ហេង ចិត្រា ហៅចិត្ត ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ដែលវត្ថុតាងចាប់យកបានរួមមានម្សៅក្រាមពណ៍សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន ៦ថង់ ទម្ងន់ ១.៦០ក្រាមទាំងសំបក (សង្ស័យមានសារធាតុញៀន) ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ១គ្រឿង និងសម្ភារកែច្នៃសំរាប់ប្រើប្រាស់ថ្នាំមួយចំនួន កាបូបលុយចំនួន១ និងទូរស័ព្ទដៃចំនួន ២គ្រឿង។

ជនសង្ស័យនិងវត្ថុតាងរហូតមកដល់ពេលនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក