ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកស្រី ឱ វណ្ណឌីន ធ្វើដំណើរទស្សនកិច្ចទៅគុយបាដើម្បីធ្វើកិច្ចសហការផ្នែកឱសថព្យាបាលមហារីក និងទឹកនោមផ្អែម

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានដឹកនាំមន្ត្រីជាន់ខ្ពស់ក្រសួងមួយចំនួនទៅបំពេញទស្សនកិច្ចនៅប្រទេសគុយបាក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ជាពិសេសផ្ដោតលើកិច្ចសហការផ្នែកឱសថព្យាបាលមហារីក និងទឹកនោមផ្អែម។

ការបំពេញទស្សនៈកិច្ចនេះធ្វើឡើងពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ក្នុងរដ្ឋធានីឡាហាវ៉ាន ប្រទេសគុយបា។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល ដោយអនុលោមតាម អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសុខាភិបាលកម្ពុជា និងក្រសួងសុខភាពសាធារណៈនៃសាធារណៈរដ្ឋគុយបា ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ផ្តោតលើការពិនិត្យលទ្ធភាពធ្វើកិច្ចសហការផ្នែកឱសថ សម្រាប់ការព្យាបាលជំងឺមហារីក និងជំងឺទឹកនោមផ្អែមជាដើម និងវ៉ាក់សាំង សម្រាប់បង្ការជំងឺកុមារ និងជំងឺកូវីដ-១៩) ឧបករណ៍ បរិក្ខារពេទ្យ ព្រមទាំងសិក្សា ស្វែងយល់អំពីការងារថែទាំសុខភាពបឋមរបស់ប្រទេសគុយបា និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកវេជ្ជសាស្ត្រទូទៅ និងឯកទេស។

ក្នុងដំណើរទស្សនកិច្ចនោះ គណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា បានទៅពិនិត្យនៅមជ្ឈមណ្ឌលត្រួតពិនិត្យឱសថ រោងចក្រផលិតវ៉ាក់សាំង រោងចក្រផលិតឱសថ ជាពិសេសឱសថព្យាបាលជំងឺមហារីក និងទឹកនោមផ្អែម មន្ទីរពេទ្យ និងមជ្ឈមណ្ឌលព្យាបាលជំងឺ មហារីកជាតិគុយបា និងបានពិនិត្យ ស្វែងយល់ និងពិភាក្សាអំពីការងារផ្តល់សេវាសុខភាពបឋម និងការផ្គត់ផ្គង់ឱសថដល់ឱសថស្ថាន និងដល់អ្នកជំងឺនៅក្នុងសហគមន៍នៃប្រទេសគុយបា។

ក្នុងឱកាសនោះដែលគុយបា បានឯកភាពគ្នាតាមការស្នើរបស់លោកស្រីរដ្ឋលេខាធិការនឹងពិនិត្យលទ្ធភាពបន្ថែមអាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សាផ្នែកសុខាភិបាលឱ្យបានច្រើន ព្រមទាំងពិចារណាជាមួយក្រសួងពាណិជ្ជកម្មអន្តរជាតិនៃប្រទេសគុយបា ក្នុងការផ្តល់អាហារូបករណ៍បន្តការសិក្សាថ្នាក់ឯកទេសព្យាបាលជំងឺមហារីកដល់និស្សិត ខ្មែរចំនួន ៣រូបដែលកំពុងសិក្សាថ្នាក់វេជ្ជបណ្ឌិតទូទៅនៅប្រទេសគុយបា។

លើសពីនេះគុយបាក៏ឯកភាពបញ្ជូនក្រុមគ្រូពេទ្យឯកទេសជំងឺមហារីក និងទឹកនោមផ្អែម មកបណ្តុះបណ្តាលគ្រូពេទ្យកម្ពុជា ឬទទួលយកគ្រូពេទ្យកម្ពុជាទៅចូលរួមបណ្តុះ បណ្តាលដោយផ្ទាល់នៅប្រទេសគុយបា ដែលក្រុមការងារជំនាញនៃភាគីទាំងពីរ ត្រូវបន្តរៀបចំគម្រោងផែនការជាក់លាក់បន្ថែមទៀតអំពីតម្រូវការ និងពេលវេលា។

កម្ពុជាបានលើកទឹកចិត្តឱ្យភាគីគុយបា នាំយកនូវផលិតផលសម្រាប់ព្យាបាលដំបៅបង្កដោយជំងឺទឹកនោមផ្អែមសំដៅ កាត់បន្ថយជាអតិប្បរិមានូវអត្រាប្រឈមខ្ពស់ទៅនឹងការកាត់អវយវៈ (Amputation) ដោយការនាំយកនូវផលិតផលដ៏សំខាន់នេះ នឹងត្រូវមានការបណ្តុះបណ្តាលជាពិសេសលើបច្ចេកទេសនៃការប្រើប្រាស់ឱសថនេះពីអ្នកជំនាញនៃប្រទេសគុយបាផងដែរ។

គួរបញ្ជាក់ឱ្យដឹងដែលថា ភាគីគុយបានឹងជំរុញពង្រីកកិច្ចសហប្រតិបត្តិការលើធុរកិច្ចឱសថ ដោយភាគីកម្ពុជានឹងជួយណែនាំដៃគូនៅកម្ពុជាដើម្បីសហការ និង បំពេញទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍ មកកាន់ប្រទេសកម្ពុជា អំឡុងឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បីស្វែងរកឱកាសធ្វើកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ស្រប តាមអនុស្សរណៈនៃការយោគយល់គ្នាដែលមានជាធរមាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក