ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោ៖ អាស៊ាន-ចិន ត្រូវរួមគ្នាជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងតំបន់ប្រកបដោយតម្លាភាព

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងរយៈពេល៣ទសវត្សរ៍កន្លងមកនេះ កិច្ចសហប្រតិបត្តិការអាស៊ាន-ចិនបានរីកចម្រើនជាលំដាប់ ពោលទំហំពាណិជ្ជកម្មអាស៊ាន-ចិនបានកើនឡើងដល់ ៦៦៩ពាន់លានដុល្លារក្នុងឆ្នាំ២០២១ គឺកើនឡើង ២៨ភាគរយ។

នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន មានការរីកចម្រើនតាមរយៈការបង្កើត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន» កាលពីឆ្នាំ២០២១ ហើយក៏កំពុងឈានទៅស្ថាបនា «តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ទម្រង់ថ្មី៣.០» នៅថ្ងៃខាងមុខ។

ផ្អែកតាមព្យាករណ៍របស់ការិយាល័យស្រាវជ្រាវសេដ្ឋកិច្ចអាស៊ានបូកបីកាលពីខែតុលាឆ្នាំនេះ តំបន់អាស៊ាន អាចនឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងអត្រា ៥,៣ភាគរយ និង៤,៩ភាគរយ ក្នុងឆ្នាំ២០២២ និង២០២៣រៀងគ្នា។

សម្តេចតេជោ សង្ឃឹមថា កិច្ចសហការអាស៊ាន-ចិន ដែលបាន និងកំពុងនឹងបើកទំព័រថ្មីមួយតាមរយៈការអនុវត្ត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន» និងការបង្កើត «តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានទម្រង់ថ្មី៣.០» នឹងរួមចំណែកក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរឱ្យកាន់តែមានសក្តានុពលប្រកបដោយថាមវន្តបន្ថែមទៀត។

ដើម្បីសម្រេចបាននូវគោលដៅនេះ សម្តេចតេជោ បានជំរុញឱ្យអាស៊ាន-ចិនត្រូវធ្វើការរួមគ្នា ពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលមានលក្ខណៈបើកចំហ តម្លាភាព ប្រកបដោយបរិយាបន្ន បំពេញបន្ថែម និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ទន្ទឹមនេះសម្តេចបានជំរុញឱ្យអាស៊ាន និងចិនត្រូវផ្តោតការយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាពិសេសលើការពន្លឿនការធ្វើសមាហរណកម្មសង្គម-សេដ្ឋកិច្ច ការលុបបំបាត់របាំងពាណិជ្ជកម្ម ការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងផលិតកម្មក្នុងតំបន់ ព្រមទាំងការចាប់យកនូវកាលានុវត្តភាពថ្មីៗ ពីសេដ្ឋកិច្ចឌីជីថល កំណើនបៃតង អន្តរកាលថាមពល។

ជាមួយគ្នានេះ សម្តេចតេជោ បានជំរុញឱ្យអាស៊ាន-ចិនត្រូវបង្កើនសមត្ថភាពសហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs) ដែលត្រូវបានចាត់ទុកថាជាចន្ទល់កំណើនសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី ជាពិសេសការប្រកាន់ខ្ជាប់នូវអភិក្រមពហុភាគីនិយម ក្នុងការដោះស្រាយរាល់នូវបញ្ហានានា។

នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងដូច្នេះថា៖ «យើងត្រូវបន្ត និងបង្កើនកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់នូវគំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ផ្សេងៗទៀតដើម្បីចាប់យកសក្តានុពលនៃកិច្ចអភិវឌ្ឍរបស់តំបន់ទាំងពីរឱ្យបានជាអតិបរមា»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក