ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខ្យល់កន្ត្រាក់ប៉ើងដំបូលផ្ទះពលរដ្ឋនៅស្រុកព្រៃនប់ជាង១៨០០ខ្នង

ព្រះសីហនុ៖ ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះសម្បែងពលរដ្ឋនៅស្រុកព្រៃនប់រលំដល់ដីចំនួន ២៧ខ្នង ប៉ើងដំបូលផ្ទះចំនួន ១៨៧៨ខ្នង និងបានបណ្តាលឱ្យមនុស្សចំនួន ២នាក់រងរបួស។

អភិបាលស្រុកព្រៃនប់ លោក អ៉ី ធារិន្ទ បានបញ្ជាក់ថា ខ្យល់កន្ត្រាក់នេះកើតឡើងតាំងពីរំលងអាធ្រាតឈានចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ដោយមានខ្យល់ព្យុះរដូវរំហើយដ៏អាក្រក់បោកបក់ពីជើងភ្នំកំចាយ បានបណ្តាលឱ្យផ្ទះពលរដ្ឋចំនួន ១៨៧៨ខ្នងបានប៉ើងដំបូល និងរំលំដល់ដីចំនួន ២៧ខ្នង រួមទាំងមានពលរដ្ឋ ២នាក់រងរបួស។

លោកអភិបាលស្រុកព្រៃនប់បានបន្តថា ភ្លាមៗក្រោយហេតុការណ៍ អាជ្ញាធរក៏បាន និងកំពុងតែអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះ និងបានអំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយត្ន័ពីសុវត្ថិភាពចំពោះគ្រោះធម្មជាតិនេះ។

លោកអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធតាមដាន និងផ្សព្វផ្សាយអំពីបញ្ហាអាកាសធាតុដល់អ្នកនេសាទ ពលរដ្ឋ និងភ្ញៀវទេសចរធ្វើដំណើរតាមកប៉ាល់ និងទូកនានាឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះខ្យល់ និងរលកខ្ពស់ៗដែលអាចកើតមាននៅថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែធ្នូ ខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក