ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារនាល្ងាចថ្ងៃទី១៨ ខែធ្នូ នេះដោយអមជាមួយរូបភាពចំនួន ៤សន្លឹកជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជាមួយនឹងសារថា៖ «ពីរនាក់បានហើយកូននិងចៅទុកផ្សេង»។
សម្ដេចតេជោតែងបង្ហាញនូវក្ដីគោរពស្រលាញ់ដល់ភរិយាជានិច្ចដោយសម្ដេចតែងប្រើពាក្យថាបែបលេងសើចថា «ខ្លាចប្រពន្ធ»។ សម្ដេចថាមានតែប្រពន្ធទេដែលដឹងនិងយល់ពីប្ដី យកចិត្តទុកដាក់ដល់ប្ដី ថែទាំគ្រួសារ ដែលប្ដីទាំងអស់គួរគោរពស្រលាញ់ប្រពន្ធរបស់ខ្លួន។
ក្ដីស្នេហារវាងសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជាគំរូមួយដល់ពលរដ្ឋ ពីការស្រលាញ់ ការថែរក្សាគ្នា យកចិត្តទុកដាក់ឲ្យគ្នា និងការពារគ្នា។
ជារឿយៗសម្ដេចតេជោ តែងតែបង្ហាញក្ដីស្រលាញ់របស់សម្ដេចចំពោះសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិតនៅលើហ្វេសបុករបស់សម្ដេចផ្ទាល់ និងបានសរសេរសៀវភៅពីជីវិតស្នេហារបស់សម្ដេចដែលមានចំណងជើងថា «គូរព្រេងមិនព្រាត់» ដើម្បីជាការចងចាំនូវការតស៊ូនិងលះបង់ចំពោះស្នេហាមួយនេះផងដែរ៕