ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

យោធាកូរ៉េខាងត្បូងថា កូរ៉េខាងជើងបាញ់ផ្លោងមីស៊ីលបាលេស្ទិកថ្មីចំនួនពីរគ្រាប់

កូរ៉េខាងត្បូង-ជប៉ុន៖ កងកម្លាំងយោធាកូរ៉េខាងត្បូងនៅថ្ងៃអាទិត្យនេះ បានរាយការណ៍អំពីករណីនៃការបាញ់ផ្លោងម៉ីស៊ីលបាលេស្ទិកចំនួនពីរគ្រាប់ពីសំណាក់កូរ៉េខាងជើង ឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ។ 

អនុរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Toshiro Ino និយាយថា ម៉ីស៊ីលបាលេស្ទិកដែលកូរ៉េខាងជើងបានបាញ់នៅព្រឹកនេះ ទំនងជាធ្លាក់នៅក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសជប៉ុន។ យោងតាមក្រសួងការពារជាតិជប៉ុន បានឲ្យដឹងថា កាំជ្រួចទាំងនោះបានហោះដល់រយៈកម្ពស់ ៥៥០គីឡូម៉ែត្រ និងគ្របដណ្តប់រយៈចម្ងាយ ២៥០គីឡូម៉ែត្រ។ យ៉ាងណាក្តី ភាគីជប៉ុនមិនបានរាយការណ៍អំពីទំហំនៃការខូចខាតដែលកើតមានដោយសារការបាញ់ផ្លោងនេះទេ។

ការបាញ់ផ្លោងម៉ីស៊ីលរបស់កូរ៉េខាងជើងនេះ ធ្វ់ើឡើងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីការធ្វើតេស្តសាកល្បងម៉ាស៊ីនឥន្ធនៈរឹងដែលមានកម្លាំងខ្លាំង ដែលអ្នកជំនាញបាននិយាយថានឹងអនុញ្ញាតឱ្យមានការបាញ់បង្ហោះមីស៊ីលផ្លោងកាន់តែលឿន និងចល័តជាងមុន ខណៈដែលកូរ៉េខាងជើងកំពុងស្វែងរកការអភិវឌ្ឍអាវុធយុទ្ធសាស្ត្រថ្មី និងបង្កើនល្បឿនកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA កាលពីថ្ងៃសុក្របានរាយការណ៍ថា ការសាកល្បងដែលគ្រប់គ្រងដោយមេដឹកនាំកំពូលគីម ជុងអ៊ុន ត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍នៅឯបរិវេញបាញ់បង្ហោះផ្កាយរណប Sohae របស់កូរ៉េខាងជើង ដែលទីតាំងនេះត្រូវបានប្រើដើម្បីសាកល្បងបច្ចេកវិទ្យាមីស៊ីល រួមទាំងម៉ាស៊ីនរ៉ុក្កែត និងបាញ់បង្ហោះយានអវកាសជាដើម។

ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងកាំជ្រួចជាច្រើនដែលមិនធ្លាប់មានពីមុនមកក្នុងឆ្នាំនេះ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដែលមានសមត្ថភាពបាញ់ទៅដល់ដីគោករបស់សហរដ្ឋអាមេរិក បើទោះបីជាមានការហាមឃាត់ និងការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិក៏ដោយ។ ជាក់ស្តែងកាលពីខែវិច្ឆិកាកន្លងទៅ កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួច ICBM ដែលមន្ត្រីជប៉ុនបាននិយាយថា កាំជ្រួចមានសមត្ថភាពធ្វើដំណើរក្នុងចម្ងាយគ្រប់គ្រាន់ដើម្បីទៅដល់ដីគោករបស់សហរដ្ឋអាមេរិក ហើយវាបានចុះចតនៅចម្ងាយតែប្រមាណ ២០០គីឡូម៉ែត្រប៉ុណ្ណោះពីទឹកដីជប៉ុន៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក