ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីប៉េរូថ្មី បដិសេធចុះចេញពីតំណែងទោះផ្ទុះការតវ៉ាហិង្សាក្នុងប្រទេស

ប៉េរូ៖ លោកស្រី Dina Boluarte ប្រធានាធិបតីដែលកំពុងកាន់តំណែងគ្រាដែលប្រទេសស្ថិតក្នុងវិបត្តិនយោបាយ បានបញ្ជាក់ច្បាស់នៅថ្ងៃទី១៧ ម្សិលមិញនេះថា លោកស្រីនឹងមិនចុះចេញពីតំណែង នៅចំពោះមុខការតវ៉ាដោយហិង្សាលើការទម្លាក់តំណែងលោកស្រីឡើយ ខណៈដែលលោកស្រីបានអំពាវនាវឱ្យសមាជិកសភាជំរុញឱ្យមានការបោះឆ្នោតមុនពេលកំណត់មួយ ដែលជាមធ្យោបាយដើម្បីលុបបំបាត់ភាពចលាចលដែលកំពុងកើតមានឡើងក្នុងប្រទេស។

ក្រុមសមាជិកសភាបានច្រាលចោលការពិភាក្សាលើផែនការនៃការរៀបចំការបោះឆ្នោតមុនពេលកំណត់ ពោលគឺការបោះឆ្នោតដែលស្នើឡើងគ្រោងធ្វើនៅខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ដែលលឿនជាងកាលកំណត់ដែលគ្រោងធ្វើឡើងនៅឆ្នាំ២០២៦។ ក្រោយពេលដែលមានការបដិសេធពីសភា គួបផ្សំនឹងការបញ្ជាក់របស់ប្រធានាធិបតីថ្មីបែបនេះ ការតវ៉ាដ៏ធំមួយបានកើតមានឡើង បាន​ធ្វើ​ឱ្យ​អ្នក​ទេសចរ​រាប់​ពាន់​នាក់​ជាប់គាំង​នៅតំបន់ Machu Picchu ក្នុងនោះក្រុមបាតុករ ព្រមទាំងសមាជិកសភាមួយចំនួនបានអំពាវនាវឱ្យលោកស្រី Dina Boluarte ចុះចេញពីតំណែង។ 

ឆ្លើយតបនឹងបាតុកម្មនេះ លោកស្រី Boluarte បាននិយាយតាមសារព័ត៌៌មានថា៖ "តើមានបញ្ហាអ្វីដែលអាចដោះស្រាយបានតាមរយៈការលាលែងរបស់ខ្ញុំ? យើងនឹងនៅទីនេះយ៉ាងម៉ឺងម៉ាត់ រហូតដល់សភាសម្រេចថានឹងនាំយកការបោះឆ្នោតមកនៅពេលខាងមុខ"

គួរបញ្ជាក់ថា ប្រទេសប៉េរូបានធ្លាក់ចូលក្នុងវិបត្តិនយោបាយកាលពីថ្ងៃទី០៧ ខែធ្នូ ក្រោយពេលដែលលោកប្រធានាធិបតី Pedro Castillo ត្រូវបានបណ្តេញចេញពីតំណែង និងចាប់ខ្លួន បន្ទាប់ពីលោកបានព្យាយាមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងគ្រប់គ្រងប្រទេសដោយអនុក្រឹត្យបណ្តោះអាសន្ន។ ក្រោយការឃុំខ្លួនបណ្តោះអាសន្នរយៈពេល ៧ថ្ងៃ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ តុលាការបានសម្រេចបន្តឃុំខ្លួនលោក Castillo រយៈពេល ១៨ខែបន្តទៀត។

បាតុកម្មបានផ្ទុះឡើងនៅទូទាំងប្រទេសចាប់តាំងពីពេលនោះមក ដោយមានមនុស្សយ៉ាងហោចណាស់ ១៨នាក់បានស្លាប់ ក្នុងនោះរួមមានទាំងអនីតិជនផងដែរ។ បាតុករដែលប៉ះទង្គិចជាមួយអាជ្ញាធរ ភាគច្រើនបានទាមទារឱ្យតុលាការដោះលែងលោក Castillo ពីការឃុំខ្លួន ទាមទារឱ្យលោកស្រី​ Boluarte លាលែងពីតំណែង និងរៀបចំការបោះឆ្នោតភ្លាមៗមួយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក