ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

CP Group ស្វែងរកការគាំទ្រក្នុងការលើកកម្ពស់ការអភិវឌ្ឍថាមពលស្អាត និងពង្រឹងខ្សែសង្វាក់តម្លៃកសិ-អាហារនៅកម្ពុជា

កណ្ដាល៖ CP Group និងក្រុមហ៊ុន Soma Group ស្វែងរក និងគាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ការអភិវឌ្ឍថាមពលស្អាត និងពង្រឹងខ្សែសង្វាក់តម្លៃកសិ-អាហាររួមបញ្ចូលគ្នានៅកម្ពុជា។

នេះបើតាមជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងប្រធានជាន់ខ្ពស់ក្រុមហ៊ុន Charoen Pokphand Group (CP) លោក ថានីន នៅព្រឹកថ្ងៃទី១៧ធ្នូ នាភូមិគ្រឹៈសម្ដេចតេជោក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

នៅក្នុងជំនួបសំដែងការគួរសមនោះដែរ លោក ថានីន បានជំរាបជូនសម្តេចតេជោពីគោលបំណងរបស់ក្រុមហ៊ុនលោក និងក្រុមហ៊ុន Soma Group ពីការផលិត ថាមពលស្អាត ដោយមានគោលបំណងជំរុញគោលដៅរបស់ប្រទេសកម្ពុជា ស្តីពីអព្យាក្រឹតភាពកាបូន និងសន្តិសុខថាមពល។

លោក ថានីន មានប្រសាសន៍បន្តថា CP Group នឹងស្វែងរកឱកាសសម្រាប់គម្រោងវារីអគ្គិសនី និងថាមពលស្អាតផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា។ ដោយឡែកលើ អាជីវកម្មកសិ-ម្ហូបអាហាររួមបញ្ចូលគ្នា ក្រុមហ៊ុន CP Group ប្តេជ្ញាធ្វើឱ្យប្រសើរឡើង នូវតម្លៃនៃវិស័យចំណីសត្វ កសិដ្ឋាន និងម្ហូបអាហារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការចែករំលែកជំនាញ និងបង្កើតការងារដល់ប្រជាជនកម្ពុជា។

ដើម្បីសម្រេចបាននូវចំណុចនេះ ក្រុមការងារផ្តោតលើការកែលម្អហ្សែនដំណាំ ដើម្បីបង្កើនទិន្នផលស្រូវ ពោត និងសណ្តែកសៀង និងលើការកែច្នៃដំណាំទាំងនេះទៅជាផលិតផលម្ហូបអាហារដែលមានតម្លៃខ្ពស់សម្រាប់អ្នកប្រើប្រាស់ ដែលស្របតាមស្តង់ដារអន្តរជាតិសម្រាប់គុណភាពម្ហូបអាហារ សុវត្ថិភាព និងអនាម័យ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះទិសដៅនៃការវិនិយោគរបស់ក្រុមហ៊ុន CP Group និងក្រុមហ៊ុន Soma Group លើកាផលិតថាមពលស្អាតនៅកម្ពុជា។ សម្តេចតេជោបានស្នើឲ្យក្រុមហ៊ុនទាំងពីរ ធ្វើការជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសិក្សាលើការផលិតថាមពលស្អាតនៅកម្ពុជា ឲ្យដំណើរការប្រកប ដោយជោគជ័យ និងទទួលបានលទ្ធផលខ្ពស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក