លីបេរីយ៉ា៖ មានមនុស្សរាប់ពាន់នាក់បានចូលរួមក្នុងបាតុកម្មមួយនៅរដ្ឋធានី Monrovia ប្រទេសលីបេរីយ៉ាកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ដែលជាបាតុកម្មតវ៉ាជុំវិញបញ្ហាសេដ្ឋកិច្ចក្នុងប្រទេស និងការអវត្តមានរបស់
ពីក្នុងប្រទេសជាយូរមកហើយ។
ការតវ៉ាទ្រង់ទ្រាយធំបានកើតឡើងជាបន្តបន្ទាប់ក្នុងអំឡុងពេលកាន់តំណែងរយៈពេល ៥ឆ្នាំរបស់លោកប្រធានាធិបតី George Weah។ ប៉ុន្តែយ៉ាងណាមិញ កំហឹងនិងកំសួលនៃការតវ៉ាបានផ្ទុះឡើងខ្លាំងមួយរយៈពេលចុងក្រោយនេះ បន្ទាប់ពីប្រជាជនបានស្តីបន្ទោសចំពោះការដឹកនាំរដ្ឋាភិបាលរបស់លោក ដែលបណ្តាលឱ្យប្រជាជនជួបប្រទះនូវបញ្ហាអតិផរណា ពោលគឺតម្លៃប្រេង និងម្ហូបអាហារកើនឡើងខ្លាំង ដែលត្រូវបានគេភ្ជាប់បញ្ហានេះទៅនឹងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងការផ្ទុះឡើងនូវវីរុសកូវីដ-១៩។
ការប្រមូលផ្តុំគ្នាបានកើតឡើងកាលពីថ្ងៃសៅរ៍នៅក្នុងសង្កាត់ Paynesville នៃរដ្ឋធានី Monrovia ត្រូវបានរៀបចំឡើងដោយក្រុមចម្រុះនៃគណបក្សប្រឆាំងធំជាងគេចំនួនបួនរបស់ប្រទេសលីបេរីយ៉ា។ ប្រជាជនដែលចូលរួមការតវ៉ាបាននាំគ្នាពាក់អាវយឺតដែលមានរូបលោក Alexander Cummings ដែលជាបេក្ខភាពធំក្នុងការប្រជែងការបោះឆ្នោតជាមួយប្រធានាធិបតីបច្ចុប្បន្ន ខណៈការបោះឆ្នោតត្រូវបានកំណត់ថានឹងធ្វើឡើងនៅឆ្នាំ២០២៣។
លោកប្រធានាធិបតី George Weah បានចាកចេញ និងអវត្តមានពីក្នុងប្រទេសតាំងពីខែតុលាមកម្ល៉េះ ដោយគេដឹងថាលោកធ្វើដំណើរទៅកាន់ប្រទេសកាតា ដើម្បីមើលកូនប្រុសរបស់លោកគឺកីឡាករ Timothy Weah លេងក្នុងព្រឹត្តិការណ៍ FIFA World Cup ជាមួយក្រុមជម្រើសជាតិអាមេរិក និងបន្តធ្វើដំណើរចូលរួមកិច្ចប្រជុំមេដឹកនាំកំពូលអាមេរិក-អាហ្វ្រិក នៅរដ្ឋធានីវ៉ាស៊ីនតោន។ លោកប្រធានាធិបតី Weah ត្រូវបានគេដឹងថានឹងធ្វើមាតុភូមិនិវត្តន៍នាថ្ងៃចន្ទស្អែកនេះ៕
លោកប្រធានាធិបតី George Weah
លោក Alexander Cummings