ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ភ្លើងគប់អូរឡាំពិកមកដល់ទីក្រុងតូក្យូទាំងសោះកក្រោះនៅថ្ងៃនេះ!

ជប៉ុន៖ ភ្លើងគប់អូរឡាំពិកបានមកដល់ទីក្រុងតូក្យូហើយនៅថ្ងៃសុក្រ ទី០៩ ខែកក្កដានេះ ប៉ុន្តែស្ថិតក្នុងភាពសោះកក្រោះ និងស្ងប់ស្ងាត់យ៉ាងខ្លាំង ត្បិតពិធីដង្ហែភ្លើងគប់នេះពុំអនុញ្ញាតឱ្យមានអ្នកទស្សនា និងអបអរសាទរឡើយ ដោយមានត្រឹមការសម្តែងសិល្បះតិចតួចដើម្បីអបអរប៉ុណ្ណោះ ត្បិតជប៉ុនកំពុងព្រួយបារម្ភពីបញ្ហា កូវីដ-១៩។

ក្រោមបរិយាកាសរលឹមស្រិចៗនៅព្រឹកថ្ងៃសុក្រនេះ ដែលនៅសល់ត្រឹម ២សប្តាហ៍គត់មុនព្រឹត្តិការណ៍អូរឡាំពិកចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ភ្លើងគប់ត្រូវបានយកមកលើវេទិកា និងបានប្រគល់ដល់ដៃអភិបាលក្រុងតូក្យូ លោកស្រី Yuriko Koike។

អ្នករៀបចំព្រឹត្តិការណ៍អូរឡាំពិក ២០២០ បានប្រកាសជាផ្លូវការនៅយប់ថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះថា កិច្ចប្រជុំផ្លូវការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់បានសម្រេចហាមមិនឱ្យមានអ្នកគាំទ្រចូលទស្សនាការ​ប្រកួតឡើយ ក្រោយពីទីក្រុងតូក្យូទាំងមូលត្រូវបានដាក់ឱ្យស្ថិតក្រោមស្ថានភាពអាសន្នដោយការរាតត្បាតនៃវីរុសកូវីដ-១៩។

ពិធីប្រគល់គប់ភ្លើងអូរឡាំពិកនេះ គួរណាស់តែជាភាពរីករាយ និងរំភើបសម្រាប់ប្រជាជននៃប្រទេសម្ចាស់ផ្ទះ ប៉ុន្តែវាបែរជាសោះកក្រោះទៅវិញ ដោយពិធីនេះបានរៀបចំនៅដាច់ឆ្ងាយពីកន្លែងដែលមានមនុស្សកុះករ ក្នុងគោលបំនងកុំឱ្យមានការប្រមូលផ្តុំមនុស្សម្នា ដើម្បីចៀសវាងហានិភ័យពីការសាយភាយការចម្លងកូវីដ-១៩៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក