ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីលើកទឹកចិត្តឲ្យយកចិត្តទុកដាក់លើវិស័យទេសចរណ៍រវាងទីក្រុងហូជីមិញ និងភ្នំពេញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យមានការយកចិត្តទុកដាក់លើវិស័យទេសចរណ៍រវាងទីក្រុងហូជីមិញនិងភ្នំពេញតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។

ការលើកការជំរុញលើកទឹកចិត្តនេះគឺធ្វើឡើងក្នុងពេលដែលសម្ដេចតេជោអនុញ្ញាតឲ្យសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សក្រុងហូជីមិញ លោក ង្វៀន វ៉ាន់នេន (Nguyen Van Nen) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាពរាជធានីភ្នំពេញនារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២។

ជំនួយការសម្ដេចតេជោគឺលោក អ៊ាត សុផល្លែត បានឲ្យអ្នកសារព័ត៌មានដឹងថា លោក វ៉ាន់នេន បានជម្រាបពីកិច្ចសហប្រតិបត្តិការកន្លងមករវាងទីក្រុងហូជីមិញនិងទីក្រុងភ្នំពេញក្នុងការទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ និងវិស័យដទៃទៀតរួមមានវិស័យទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនិងប្រជាជនផងដែរ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការគាំទ្រនូវកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ និងបានលើកទឹកចិត្តឱ្យមានការយកចិត្តទុកដាក់លើវិស័យទេសចរណ៍ទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក រួមទាំងជំរុញដល់កំណើនពាណិជ្ជកម្មប្រទេសទាំងពីរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក