អាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនជាតិវៀតប្រមាណជិត១០នាក់ ដកហូតបានថ្នាំញៀន និង អាវុធខ្លី២ដើម.! | រដ្ឋមន្ត្រីយុត្តិធម៌បកស្រាយពីមូលហេតុដែលកម្ពុជាមិនធ្វើច្បាប់ប្រហារជីវិត | រដ្ឋមន្រ្តីក្រសួងយុត្តិធម៌៖ វិសោធនកម្មច្បាប់ព្រហ្មទណ្ឌធ្វើឡើងដើម្បីបំពេញចំណុចខ្វះខាត និងដើម្បីកែសម្រួលទៅតាមស្ថានភាពវិវត្តន៍នៃសង្គម | ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ គោលការណ៍ស្រូបទោសនឹងត្រូវលុបចោលដោយវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលអនាគត | ទស្សនាការផ្សាយផ្ទាល់: ទិវាជាតិសហគ្រាសធុនមីក្រូតូចនិងមធ្យមលើកទី១ |

ប្រធានាធិបតីអ៊ុយក្រែន ស្នើសុំ FIFA ដើម្បីថ្លែងសារសន្តិភាពមុនការប្រកួតផ្តាច់ព្រ័ត្រ World Cup

កាតា៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានស្នើសុំទៅកាន់ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA ដើម្បីផ្តល់ការអនុញ្ញាតឱ្យលោកបានឡើងថ្លែងសារសន្តិភាព មុននឹងចាប់ផ្តើមការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក FIFA World Cup រវាងក្រុមជម្រើសជាតិបារាំង និងក្រុមជម្រើសជាតិអាហ្សង់ទីននៅថ្ងៃអាទិត្យនេះ។ 

សេចក្តីរាយការណ៍ពីសារព័ត៌៌មានបរទេសឱ្យដឹងថា លោក Zelenskyy ចង់បង្ហាញមុខ និងថ្លែងសាររបស់លោកតាមរយៈប្រព័ន្ធវីដេអូមុននឹងការប្រកួតចាប់ផ្តើមនៅកីឡដ្ឋាន Lusail ដែលសារនេះនឹងអាចផ្សព្វផ្សាយដល់ទស្សនិកជនរាប់ពានលាននាក់ដែលទស្សនាការប្រកួតពីជុំវិញពិភពលោក។ 

យ៉ាងណាក្តី FIFA មិនបានឆ្លើយតបនឹងសំណើរនេះនៅឡើយទេ ប៉ុន្តែមតិភាគច្រើនជឿថា FIFA ទំនងជាមិនអនុញ្ញាតចំពោះសំណើរនេះឡើយ ពោលគឺ FIFA នឹងមិនអនុញ្ញាតឱ្យមានការប្រើប្រាស់ ឬយកវេទិកានៃការប្រកួតកីឡាបាល់ទាត់ពិភពលោកសម្រាប់ជាការពាំនាំសារនយោបាយនោះឡើយ។

គួរបញ្ជាក់ថា សំណើរបស់លោកប្រធានាធិបតី Volodymyr Zelenskyy ធ្វើឡើងក្រោយមានការវាយប្រហារខ្លាំងបំផុតមួយពីសំណាក់រុស្សីមកលើប្រទេសអ៊ុយក្រែន។ កាលពីថ្ងៃសុក្រម្សិលមិញនេះ រុស្សីបានធ្វើការវាយប្រហារដោយម៉ីសីលប្រមាណជា ៧០គ្រាប់មកលើអ៊ុយក្រែន ដែលជាការវាយប្រហារទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅខែកុម្ភៈ។ ក្នុងនោះផងដែរ រដ្ឋាភិបាលទីក្រុងគៀវ បានព្រមានថាទីក្រុងម៉ូស្គូមានគម្រោងការវាយលុកថ្មីទាំងស្រុងមកលើអ៊ុយក្រែននៅដើមឆ្នាំក្រោយ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក