លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ថ្ងៃដំបូងភាពយន្ត Avatar : The Way of Water រកបាន ៥០លានដុល្លារ

សហរដ្ឋអាមេរិក៖ ខ្សែភាពយន្ត Avatar : The Way of Water ប្រមូលបានជាង ១៧លានដុល្លារពីទីផ្សារ Box Office នៅសហរដ្ឋអាមេរិក និងកាណាដា នៅយប់ថ្ងៃចាក់បញ្ចាំងដំបូងបង្អស់នៅថ្ងៃព្រហស្បតិ៍។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុនចែកចាយ Walt Disney Co.។

យ៉ាងណាមិញ ទំហំ ១៧លានដុល្លារនេះ នៅតិចជាងយប់នៃការចាក់បញ្ចាំងដំបូងរបស់រឿង "Black Panther: Wakanda Forever" ដែលរកបានចំណូលពីការចាក់បញ្ចាំងនៅទីផ្សារក្នុងស្រុកប្រមាណជា ២៨លានដុល្លារអាមេរិក។ 

ដោយឡែក បើគិតទាំងចំណូលពីទីផ្សារអន្តរជាតិបន្ថែមទៀត ភាគបន្តនៃភាពយន្តដែលរកបានចំណូលខ្ពស់ជាងគេបង្អស់លើពិភពលោកនេះអាចរកបានចំណូលប្រមាណជា ៥០,៤លានដុល្លារអាមេរិកពីថ្ងៃចាក់បញ្ចាំងដំបូង។ 

ចំពោះសំណួរដែលសាកសួរថា តើបើគិតចំណូលនៃរឿង Avatar : The Way of Water ដែលមានការចំណាយយ៉ាងសម្បើមលើការថត និងការធ្វើទីផ្សារនេះ លោករំពឹងយ៉ាងណាដែរ? អ្នកដឹកនាំរឿង លោក James Cameron បានប្រាប់ទស្សនាវដ្តី GQ ថាភាពយន្តនេះត្រូវរកឱ្យបានយ៉ាងតិច ២ពាន់លានដុល្លារទើបចាត់ទុកថាជាជោគជ័យ។ 

ខ្សែភាពយន្ត Avatar : The Way of Water ក្លាយជាភាគទី២ នៃភាពយន្ត Avatar ដែលបានចេញកាលពី ១៣ឆ្នាំមុន ជាមួយនឹងការត្រួសត្រាយផ្លូវនៃបច្ចេកវិទ្យា 3D ដែលបានកើបលុយពីទីផ្សារភាពយន្តទូទាំងពិភពលោកប្រមាណជា ២,៩ពាន់លានដុល្លារ។ 

នៅកម្ពុជា ភាពយន្ត Avatar : The Way of Water ឬជាចំណងជើងភាសាខ្មែរ Avatar : វិថីមហាសាគរ នឹងចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នេះ ប៉ុន្តែក៏មានការចាក់បញ្ចាំងពិសេស (Sneak Preview) ចាប់ពីថ្ងៃទី១៨ ខែធ្នូស្អែកនេះតទៅផងដែរ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក