លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

វត្តមានត្រីឆ្លាមក្បាលញញួរដ៏កម្រ ត្រូវបានគេរកឃើញនៅតំបន់កោះ Galapagos

អេក្វាឌ័រ៖ ក្រុមអ្នកស្រាវជ្រាវមួយក្រុមបានរកឃើញទីកន្លែងមួយដែលមានកូនត្រីឆ្លាមក្បាលញញួរ នៅក្បែរកោះមួយស្ថិតនៅប្រជុំកោះ Galapagos ប្រទេសអេក្វាឌ័រ។ តាមការបញ្ជាក់ពីក្រុមអ្នកស្រាវជ្រាវ ការរកឃើញវត្តមានកូនត្រីឆ្លាមក្បាលញញួរដ៏កម្រនេះ នឹងអាចជួយការពារពូជសត្វមួយនេះពីការគំរាមកំហែងផុតពូជ។ 

ទីតាំងប្រទះឃើញខាងលើស្ថិតនៅកោះ Isabela ដែលជាកោះធំជាងគេក្នុងប្រជុំកោះ Galapagos ត្រូវបានគេចាត់ទុកថាជាជំរកនៃត្រីឆ្លាមប្រភេទកម្រមួយនេះ ដែលភាគច្រើនមានអាយុតិចជាងមួយឆ្នាំ ដែលទីតាំងនេះផងដែរត្រូវបានក្រុមអ្នកស្រាវជ្រាវចាត់ទុកថាជាកន្លែងដ៏សមរម្យមួយសម្រាប់ផ្តល់ការបន្តពូជរបស់ត្រីនេះ រួមជាមួយការអភិវឌ្ឍន៍របស់ត្រីក្នុងកម្រិតដំបូង។ 

អ្នកគាំពារឧទ្យានជាតិ Galapagos បានបញ្ជាក់កាលពីថ្ងៃសុក្រម្សិលមិញនេះថា៖ "ការរកឃើញតំបន់បង្កាត់ពូជនេះគឺពិតជាមានសារៈសំខាន់បំផុតសម្រាប់ត្រីឆ្លាមក្បាលញញួរ ដែលជាប្រភេទពូជពិសេសបំផុតនៅតំបន់ Galapagos ប៉ុន្តែពូជនេះវាស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរនៃការផុតពូជ"

កន្លងមកប្រភេទត្រីនេះត្រូវបានរងការគំរាមកំហែងដោយការនេសាទច្រើនលើសលុប ខណៈភាគច្រើនការនេសាទដើម្បីប្រមាញ់យកព្រុយរបស់វាធ្វើជាស៊ុប។ 

គួរឱ្យដឹងថា ប្រជុំកោះ Galapagos មានភាពល្បីល្បាញខ្លាំងដោយសារវត្តមានប្រភេទសត្វកម្រជាច្រើនប្រភេទ ជាពិសេសភាពល្បីល្បាញដោយសារទ្រឹស្តីនៃការវិវត្តន៍របស់អ្នកវិទ្យាសាស្ត្រអង់គ្លេស Charles Darwin។ ទីតាំងនេះមានភាពពិសេសដោយសារតែវត្តមានសត្វកម្រៗជាច្រើនដែលមានតែនៅកោះនេះតែប៉ុណ្ណោះដូចជា អណ្តើកយក្ស ប្រភេទបក្សីស្រដៀងក្អែកដែលមិនចេះហើរ និងបង្គួយយក្សសមុទ្រជាដើម៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក