ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខេត្តតាកែវ សម្រេចផ្អាកបណ្ដោះអាសន្ននូវអាជីវកម្ម ការលក់ដូរនៅក្នុងផ្សារកសិផលភូមិ១ ផលិតផល១

តាកែវ: នៅថ្ងៃសុក្រ ទី៩ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តតាកែវសម្រេចផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្ម ការលក់ដូរនៅក្នុងផ្សារកសិផលភូមិ១ ផលិតផល១ ភូមិពោធិ៍ខ្វិត និងផ្សារទន្លាប់ ភូមិកំពង់ថ្មី ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលជាតំបន់មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឆ្នាំ២០២១។

រដ្ឋបាលខេត្តតាកែវបានបន្តថាត្រូវផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្ម ការលក់ដូរទាំងអស់នៅក្នុងផ្សារកសិផលភូមិ១ ផលិតផល១ ចាប់ពីម៉ោង១០:០០នាទីព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។ ក្នុងគោលបំណងដើម្បីកាត់ផ្ដាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត។

រដ្ឋបាលខេត្តតាកែវបានបញ្ជាក់ថាអាជីវករលក់ដូរនៅក្នុងផ្សារទាំងអស់មានកាតព្វកិច្ចផ្តល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដល់មន្ត្រីសុខាភិបាល។ ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តនឹងចុះយកសំណាកពីអាជីវករទាំងអស់នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ នៅវិទ្យាល័យសុខអានទន្លាប់ និងមន្ទីរពេទ្យបង្អែកគិរីវង់ ក្នុងករណីបងប្អូនខកខានមិនបានទៅ ផ្តល់វត្ថុសំណាកតាមកាលកំណត់ខាងលើត្រូវទៅផ្ដល់សំណាកនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតលំនៅស្ថានរបស់បងប្អូនប្រជាពលរដ្ឋ។

រដ្ឋបាលខេត្តតាកែវបន្តទៀតថាបុគ្គលទាំងឡាយណាដែលមិនអនុវត្តតាមខ្លឹមសារខាងលើ នឹងត្រូវទទួលទោសដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក