ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីជំរុញដល់វេទិការនិពន្ធនាយកសារព័ត៌មានចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់វេទិកានិពន្ធនាយកសារព័ត៌មានឲ្យចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ប្រឆាំងជនឱកាសនិយមដែលជ្រកក្រោមស្លាកព័ត៌មាន និងពង្រឹងក្រមសីលធម៌វិជ្ញាជីវៈសារព័ត៌មាន។

ក្នុងសារលិខិតផ្ញើទៅកាន់វេទិកានិពន្ធនាយកសារព័ត៌មាន ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចពិតជាមានមោទកភាពដែលឧស្សាហកម្មព័ត៌មានមានការរីកចម្រើននៅកម្ពុជា និងបានកោតសរសើរចំពោះបណ្ដាញសារព័ត៌មានដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក្នុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងវិធានការផ្សេងដើម្បីការពារប្រជាជន។

ទោះជាយ៉ាងណាសម្ដេចតេជោក៏បានមើលឃើញផងដែរថាមានសរព័ត៌មានមួយចំនួនបានបំពេញការងារដោយបំពានក្រមសីលធម៌ វិជ្ញាជីវៈ គិតតែប្រយោជន៍ខ្លួន ផ្សព្វផ្សាយព័ត៌មានញុះញង់ អុចអាលធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខសង្គម ដែលបានធ្វើឲ្យប៉ះពាល់ដល់ជំនឿលើសារព័ត៌មាន និងស្ថាប័នព៏ត៌មានជាដើម។

ក្នុងន័យនេះសម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់វេទិកានិពន្អនាយកសារព័ត៌មានឲ្យចូលរួមលើកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ប្រឆាំងជនឱកាសនិយមដែលជ្រកក្រោមស្លាកព័ត៌មាន។ បណ្ដុះបណ្ដាលអ្នកសារព័ត៌មានឲ្យដើរទាន់សម័យបច្ចេកវិទ្យា។ ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ មិនត្រូវធ្វើខ្លួនជាភ្នាក់ងារចែកចាយព័ត៌មានក្លែងក្លាយ ដែលនាំឲ្យប៉ះពាល់ដល់សន្ដិសុខសង្គម។ បន្តផ្សព្វផ្សាយវិធានការការពារជំងឺកូវីដ-១៩ និងជំរុញឲ្យពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺ ជាពិសេសចូលរួមផ្សព្វផ្សាយពីការប្រកួតកីឡាស៉ីហ្គេម និងប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក