ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ៊ូបេគីស្ថាន ផ្អាកការនាំចេញឧស្ម័ននារដូវរងារដោយសារកំណើនតម្រូវការក្នុងស្រុក

អ៊ូបេគីស្ថាន៖ ស្របពេលទីផ្សារក្នុងស្រុកមានតម្រូវការខ្ពស់ ខណៈដែលប្រទេសនេះប្រឈមនឹងការខ្វះខាតថាមពលធ្ងន់ធ្ងរ។ នេះបើតាមការជូនដំណឹងពីអង្គភាពព័ត៌មានរហ័សរបស់ប្រទេស។ 

យ៉ាងណាមិញ នៅក្នុងសេចក្តីជូនដំណឹងនេះ អង្គភាពព័ត៌មានរបស់រដ្ឋាភិបាលពុំបានជូនដំណឹងថាប្រទេសណាខ្លះដែលត្រូវទទួលរងការផ្អាកការផ្គត់ផ្គង់នេះឡើយ។ 

បើតាមទិន្នន័យពាណិជ្ជកម្ម ការនាំចេញហ្គាស LPG ច្រើនជាងគេបំផុតនៅរយៈពេល ១០ខែដើមឆ្នាំ២០២២នេះ គឺការនាំចេញទៅកាន់ប្រទេសតាជីគីស្ថានដែលជាប្រទេសក្បែរខាង ក្នុងទំហំប្រមាណជា ២០,០០០តោន។ 

ប្រទេសអ៊ូបេគីស្ថាន ដែលផលិតឧស្ម័នធម្មជាតិបានប្រមាណជា ៥២ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ បានបញ្ឈប់ការនាំចេញឧស្ម័នធម្មជាតិទៅកាន់ប្រទេសចិនរួចហើយ ហើយបាននិងកំពុងនាំចូលពីប្រទេសជិតខាងដូចជាតួកមេនីស្ថានជំនួសវិញ។

អាកាសធាតុចុះត្រជាក់ខ្លាំងនៅដើមខែធ្នូនេះ បានបង្ខំឱ្យរដ្ឋាភិបាលបិទស្ថានីយ៍ចាក់ប្រេងធម្មជាតិសម្រាប់យានជំនិះនៅពេលយប់ស្ទើរតែទាំងស្រុង លើកលែងតែការផ្គត់ផ្គង់ឧស្ម័នសម្រាប់ការដឹកជញ្ជូនសាធារណៈ ដើម្បីទុកថាមពលផ្គត់ផ្កង់ផ្តល់ទៅឱ្យខ្នងផ្ទះរបស់ប្រជាជនដែលកំពុងមានតម្រូវការវិញ។ 

ក្រោយមានការប្រកាសផ្អាកការផ្គត់ផ្គង់ថាមពលសម្រាប់យាន្តជំនិះ គេសង្កេតឃើញប្រជាជនជាច្រើនបានតម្រង់ជាជួរណែនតាន់តាប់តាមបណ្តាស្ថានីយ័ប្រេងឥន្ធនៈដើម្បីស្តុកទុកប្រេង ខណៈនៅប្រទេសអ៊ូបេគីស្ថានយានយន្តភាគច្រើនប្រើប្រាស់នូវឧស្ម័នមេតាន ដែលមានតម្លៃធូរថ្លៃ ខណៈម្ចាស់យានយន្តមួយចំនួនបានប្តូរមកប្រើប្រាស់ជាប្រភេទសាំង AI80 ជំនួសវិញ ទោះជាមានតម្លៃថ្លៃស្ទើរគុណនឹង ២ជាមួយឧស្ម័នមេតានក៏ដោយ។ 

គួររំឮកថា ប្រទេសស្ថិតនៅតំបន់អាស៊ីកណ្តាលមួយនេះ ធ្លាប់រងនូវវិបត្តិខ្វះខាតថាមពលក្នុងរដូវរងារជាងមួយទស្សវត្សន៍មកហើយ ដោយសារតែកំណើនយ៉ាងឆាប់រហ័សនៃការប្រើប្រាស់ក្នុងស្រុក និងការធ្លាក់ចុះនៃសង្វាក់ផលិតកម្ម ដែលនាំឱ្យប្រទេសដែលធ្លាប់តែជាអ្នកនាំចេញឧស្ម័នមួយនេះ ប្រែក្លាយជាអ្នកនាំចូលឧស្ម័នពីប្រទេសជិតខាងជំនួសវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក