ភ្នំពេញ៖ នៅថ្ងៃទី១៧ ធ្នូ ២០២២នេះកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៧នាក់ និងអ្នកជំងឺជាសះស្បើយ ចំនួន១២នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ធ្នូ ២០២២។
គិតត្រឹមថ្ងៃសៅរ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៣៧៩នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,១៨៥នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៣៦ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៥៥៩ករណី(ជាប្រភេទអូមីក្រុង) ៕