ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមាគមកាយឫទ្ធិនារីកម្ពុជា រៀបចំកម្មវិធីបោះជំរំប្រចាំឆ្នាំ២០២២ ក្រោមប្រធានបទ “អំណាចនៃភាពជឿជាក់”

កំពង់់ស្ពឺ៖ សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំកម្មវិធីបោះជំរំប្រចាំឆ្នាំ២០២២ ក្រោមប្រធានបទ “អំណាចនៃភាពជឿជាក់” ប្រព្រឹត្តទៅដោយភាពកក់ក្តៅ មោទនភាព និងការជំរុញទឹកចិត្ត។

កម្មវិធីបោះជំរំប្រចាំឆ្នាំ២០២២នៃសមាគមកាយឫទ្ធិនារីកម្ពុជានេះ មានការចូលរួម ដោយអគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា លោកស្រី ពេជ ចន្ទមុន្នី រួមទាំងមានវត្តមាន គណៈកម្មាធិការប្រតិបត្តិ សមាជិកា-សមាជិកគាំទ្រ និងសមាជិកាសកម្មដែលមកពីភ្នំពេញ (CCF) សាខាខេត្តកណ្តាល (ល្វាឯម) សាខាខេត្តកំពត និងសាខាខេត្តសៀមរាប ព្រមទាំងក្រុមការងារសម្របសម្រួល ប្រមាណជាង២០០ នាក់។

ក្រោមប្រធានបទ “អំណាចនៃភាពជឿជាក់” បានប្រព្រឹត្តទៅដោយភាពកក់ក្តៅ មោទនភាពនិងការជំរុញទឹកចិត្ត ដោយមានវត្តមានអគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា ហើយលោកស្រីបានហៅកម្មវិធីនេះថាការបោះជំរុំខ្នាតធំ ប្រចាំឆ្នាំរបស់សមាគមការងារនារីកាយឬទ្ធិកម្ពុជា។

លោកស្រី ពេជ ចន្ទមុន្នី បានឱ្យដឹងថា ការជួបជុំនេះ ហៅថាការបោះជំរុំខ្នាតធំប្រចាំឆ្នាំរបស់សមាគមការងារនារីកាយឬទ្ធិកម្ពុជា ក្នុងគោលបំណង ធ្វើឱ្យមានភាពជឿជាក់លើខ្លួនឯងនៃការចូលកាន់សមាគមកាយឫទ្ធិនារីកម្ពុជា និង បង្កើតភាពទំនាក់ទំនងគ្នា(Network) ការធ្វើការជាក្រុម រួមទាំងភាពជាអ្នកដឹកនាំ ព្រមទាំងទទួលបាននូវចំណេះដឹងជំនាញជាច្រើនទៀតសម្រាប់ការរៀនសូត្រ និងការរស់នៅ។

លោកស្រីបានឱ្យដឹងទៀតថា ទោះបីការបោះជំរំនេះមានរយៈពេលខ្លីក៏ដោយ ប៉ុន្តែលោកស្រីជឿជាក់ថាអ្នកចូលរួមទាំងអស់នឹងទទួលបានបទពិសោធន៍ជាច្រើនក្នុងការបោះជំរុំនេះ ព្រោះថាអ្នកចូលរួមមកពីកន្លែងផ្សេងគ្នាលក្ខខណ្ឌផ្សេងគ្នា ប៉ុន្តែត្រូវធ្វើការរួមគ្នាជាក្រុមរំលែកបទពិសោធន៍ទៅវិញទៅមក។

ជាមួយគ្នានេះដែល បន្ទាប់ពីសកម្មភាពបើកកម្មវិធីបោះជំរុំ យុវតី និងមេដឹកនាំក្រុម និងប្រធានក្រុមប្រឹក្សាខេត្តនៃសមាជិកាទាំងអស់សរុបជាង ១០០ នាក់ហើយ ក៏មានកម្មវិធីកំសាន្ត (Team Building) ដើម្បីរៀនចំណេះដឹងថ្មីៗតាមរយៈការសហការ បង្កើតសាមគ្គីភាព និងស្មារតីក្នុងការទទួលបានជោគជ័យជាក្រុម។

គួរបញ្ជាក់ឱ្យដឹងថា កម្មវិធីបោះជំរំប្រចាំឆ្នាំ២០២២ ក្រោមប្រធានបទ “អំណាចនៃភាពជឿជាក់” នេះ ធ្វើឡើងរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៥-១៧ ខែធ្នូ ឆ្នាំ២០២២ នៅរម្មណីយដ្ឋាន VKirirom ក្នុងខេត្តកំពង់ស្ពឺ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក