ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ហ៊ុន ម៉ាណែត ហួសចិត្តនឹង សម រង្ស៉ី ដែលចង់ធ្វើនាយករដ្ឋមន្ត្រីតែមិនយល់អំពីអាណត្តិរបស់ប្រធានអាស៊ាន

ភ្នំពេញ៖ បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីនៃគណបក្សប្រជាជនលោក ហ៊ុន ម៉ាណែត បានហួសចិត្តចំពោះ សម រង្ស៊ី ដែលមិនយល់ច្បាស់អំពីអាណត្តិរបស់ប្រធានអាស៊ានហើយសរសេរបង្ហោះនាំឲ្យពលរដ្ឋខ្មែរនិងបរទេសមួយចំនួនគិតខុសថែមទៀត។

ទំនងជាហួសចិត្តខ្លាំងចំពោះលោក សម រង្ស៊ី ហើយទើបលោក ហ៊ុន ម៉ាណែត បានយក facebook របស់លោកផ្ទាល់សរសេរបង្ហោះកាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ អំពីភាពគ្មានខ្មាសអៀនរបស់លោក សម រង្ស៊ី រិះគន់សម្តេចតេជោថា ក្លែងបន្លំតួនាទីជាប្រធានអាស៊ាន ដែលខ្លួន សម រង្ស៊ី មិនយល់ច្បាស់អំពីអាណត្តិរបស់ប្រធានអាស៊ានផង។

លោក ហ៊ុន ម៉ាណែត បានសរសេរថា៖ «សាររបស់លោក សម រង្សី គឺស្មើនឹងគាត់រិះគន់ប្រធានាធិបតីបារាំង ក៏ដូចជាថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងប្រមុខរដ្ឋអាស៊ានដ៏ទៃទៀត ថាពួកគេមិនយល់ច្បាស់អំពីអណត្តិរបស់ប្រធានអាស៊ាន»

ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត នៅពេលនេះគឺបន្ទាប់ពីលោក សម រង្ស៊ី បានសរសេរនៅលើហ្វេសបុកផេករបស់ខ្លួននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ថា៖ «ហ៊ុន សែន លួចប្រើឈ្មោះថាខ្លួនជាប្រធានអាស៊ាន ដើម្បីឲ្យប្រធានាធិបតីបារាំង Emmanuel Macron ទទួលខ្លួន ជាផ្លូវការ នៅថ្ងៃ ១៣ ធ្នូ ២០២២។ តាមការពិត ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ទេ ដែលជាប្រធានអាស៊ាន បច្ចុប្បន្ន»។

លោក ហ៊ុន ម៉ាណែត បានបន្ថែមថា លោកបានអានសាររបស់ សម រង្ស៊ី នេះជាច្រើនដង ហើយនៅតែហួសចិត្តដែលសម រង្ស៉ី អាចសរសេរសារបែបនេះទៅរួច ព្រមទាំងបង្ហោះសារជាសាធារណៈជាភាសាខ្មែរ និងភាសាអង់គ្លេសអោយបរទេសអាចអានទៀត។

ធម្មនុញ្ញអាស៊ានមាត្រា៣១ អំពីប្រធានអាស៊ានបានចែងថា៖ «ប្រធានរបស់អាស៊ានត្រូវប្ដូរវេនជារៀងរាល់ឆ្នាំ តាមលំដាប់អក្ខរក្រមនៃឈ្មោះជាភាសាអង់គ្លេសរបស់រដ្ឋសមាជិក។ សម្រាប់រយៈពេលពេញមួយឆ្នាំ អាស៊ានត្រូវមានប្រធានតែមួយ»

អ្នកនាំពាក្យកិច្ចប្រជុំអាស៊ានឆ្នាំ២០២២ និងធ្លាប់ជាអគ្គលេខាធិការរងអាស៊ាន លោក គង់ ភោគ បានឆ្លើយតបនឹងសំណួររបស់ EAC News ដោយបានបញ្ជាក់ថា៖ «ប្រធានអាស៊ានចាប់ផ្ដើមអាណត្តិនៅថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ វេលាម៉ោង១១និង៥៩ យប់ រៀងរាល់ឆ្នាំ»។

ការលើកឡើងរបស់ សម រង្ស៊ី មិនត្រឹមតែបង្ហាញអំពីចំណេះដឹងខ្សត់ខ្សោយពីអាស៊ានរបស់លោកនោះទេ ថែមទាំងមើលងាយដល់ប្រធានាធិបតីប្រទេសបារាំងលោក អេម៉ាញ៉ូអែល ម៉ាក្រុង និងប្រធានសហភាពអឺរ៉ុបផងដែរ។

វាជារឿងសោកស្ដាយមួយដែលមនុស្សកើតមកអាយុជាង៧០ឆ្នាំទៅហើយ ថែមទាំងចង់ដឹកនាំរដ្ឋទៀត ប៉ុន្តែបែរជាមិនដឹងពីរបៀបដឹកនាំអាស៊ាន និងការប្ដូរវេននៃប្រធានអាស៊ានពីមួយឆ្នាំទៅមួយឆ្នាំទៅវិញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក