ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រយៈពេល៥ខែ មានភ្ញៀវអន្តរជាតិជាង ៩ម៉ឺននាក់បានធ្វើដំណើរចូលមកកម្ពុជា

ភ្នំពេញ: ថ្មីៗនេះតាមរបាយការណ៍របស់នាយកដ្ឋានស្ថិតិទេសចរណ៍ បានឱ្យដឹងថាក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២១ (មករា-ឧសភា) មានភ្ញៀវទេសចរអន្តរជាតិសរុប ៩១,៥៩៦នាក់បានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា ភាគច្រើននៃអ្នកដំណើរអន្តរជាតិទាំងនេះគឺជាអ្នកជំនួញ អ្នកវិនិយោគជាដើម។

តាមរបាយការណ៍បានឱ្យដឹងថា ក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២១ (ខែមករា-ខែឧសភា) ភ្ញៀវទេសចរអន្តរជាតិដែលបានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា មានចំនួនសរុប ៩១,៥៩៦នាក់ ធ្លាក់ចុះ ៩២.២% បើធៀបក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២០។

គួររំឭកថានៅឆ្នាំ២០២០ ភ្ញៀវទេសចរអន្តរជាតិដែលបានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា មានចំនួនសរុប១,៣៦,១៤៣នាក់ ធ្លាក់ចុះ៨០.២% បើធៀបនឹងឆ្នាំ២០១៩។

ក្នុងរយៈពេល៥ខែជាមួយគ្នានេះដែរ ភ្ញៀវទេសចរអន្តរជាតិដែលចូលមកប្រទេសកម្ពុជាច្រើនជាងគេទាំង១០ រួមមាន៖

១, ភ្ញៀវជនជាតិថៃមានចំនួន៤៦,៣៩៥នាក់
២, ភ្ញៀវជនជាតិចិនមានចំនួន២៧,៦៩៣នាក់
៣, ភ្ញៀវជនជាតិវៀតណាមមានចំនួន៥,៨៣៣នាក់
៤, ភ្ញៀវជនជាតិឥណ្ឌូនេសុីមានចំនួន៣,១៣៨នាក់
៥, ភ្ញៀវជនជាតិកូរ៉េខាងត្បូងមានចំនួន១,៥៧៦នាក់
៦, ភ្ញៀវមកពីកោះតៃវ៉ាន់មានចំនួន១,២៨៨នាក់
៧, ភ្ញៀវជនជាតិអាមេរិក (U.S.A) មានចំនួន១,២៦៧នាក់
៨, ភ្ញៀវជនជាតិម៉ាឡេសុីមានចំនួន៧៤៩នាក់
៩, ភ្ញៀវជនជាតិជប៉ុនមានចំនួន៦៨៧នាក់
១០, ភ្ញៀវជនជាតិបារាំងមានចំនួន៥៤៩នាក់។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្លាប់បានបញ្ជាក់ថាក្នុងចំណោមអ្នកដំណើរអន្តរជាតិដែលធ្វើដំណើរចូលមកប្រទេសកម្ពុជានេះភាគច្រើនគឺជាអ្នកទេសចរ អ្នកជំនួញ អ្នកវិនិយោគជាដើម ដែលពួកគេចេញចូលមកត្រួតពិនិត្យក្រុមហ៊ុនរបស់ខ្លួននៅប្រទេសកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក