ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះមហាក្សត្រប្រទានព្រះរាជសារ ប្រទានពរសម្តេចចក្រី ហេង សំរិន ឱ្យមានសុខភាពល្អប្រសើរឡើងវិញ

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានប្រទានព្រះរាជសារប្រទានពរ សម្តេចចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ឱ្យឆាប់មានសុខភាពល្អប្រសើរឡើងវិញ។

ព្រះមហាក្សត្រទ្រង់បានប្រទានព្រះរាជសារប្រទានពរ សម្តេចចក្រី ហេង សំរិន ក្រោយពីទ្រង់ទទួលបានដំណឹងថា សម្តេចចក្រីមានបញ្ហាសុខភាពដែលមិនអាចអញ្ជើញដង្ហែព្រះមហាក្សត្រទៅចូលរួមក្នុងព្រះរាជពិធីសម្ពោធ មណ្ឌលព្រះកម្មដ្ឋានព្រះករុណាព្រះមហាក្សតសីហមុនី នៅខេត្តសៀមរាប ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់មានព្រះបន្ទូលថា៖ «ខ្ញុំសូមសម្ដែងនូវការកោតសរសើរដ៏កក់ក្តៅជាទីបំផុត ចំពោះ សម្តេចអគ្គមហាពញាចក្រី ដែលបានខិតខំអស់ពីកម្លាំងកាយ-ចិត្ត ដោយមិនគិតពីការនឿយហត់ ដើម្បីបំពេញភារកិច្ចដ៏ឧត្តុង្គ ឧត្តម ដឹកនាំស្ថាប័នរដ្ឋសភា និងបានបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា ទទួលបានសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍគួរជាទីមោទនៈ»

ព្រះមហាក្សត្រ ទ្រង់បានប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនសម្តេចចក្រី និងសម្ដេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រ ចៅៗទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ ចាកផុតពីជំងឺទាំងពួង និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក