ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ស្ត្រីចំណាស់ម្នាក់ដួលសន្លប់ក្នុងបន្ទប់ទឹក១សប្តាហ៍ ស្មានតែស្លាប់ សមត្ថកិច្ចចុះទៅពិនិត្យស្រាប់តែដឹងខ្លួនវិញ

ភ្នំពេញ៖ ស្រ្តីចំណាស់ម្នាក់បានដួលសន្លប់នៅក្នុងបន្ទប់ទឹកផ្ទះជួលមួយកន្លែងនៅក្នុងខណ្ឌពោធិ៍សែនជ័យ អស់រយៈពេល ១សប្តាហ៍ ដោយម្ចាស់ផ្ទះជួលស្មានតែស្លាប់ទៅហើយ ក៏រាយការណ៍មកសមត្ថកិច្ចឱ្យមកចុះត្រួតពិនិត្យ ស្រាប់តែស្ត្រីចំណាស់នោះបានដឹងខ្លួនឡើងវិញបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនៅក្បែរនោះ។

ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោងជា១រសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅតាមផ្លូវលំ ក្រុម៣ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីចំណាស់នោះត្រូវបានអ្នកជិតខាងពុំឃើញចេញពីផ្ទះអស់រយៈពេល២សប្តាហ៍ រួមទាំងឆ្កែចំនួន ៤ក្បាលដែលស្ត្រីចំណាស់នោះចិញ្ចឹម។ អ្នកជិតខាងបានធុំក្លិនស្អុយចេញពីបន្ទប់ស្ត្រីចំណាស់នោះ រហូតដល់ម្ចាស់ផ្ទះចាក់សោរចូលទៅមើលក៏ឃើញស្ត្រីចំណាស់នោះបានដេកដួលក្នុងបន្ទប់ទឹក រួមទាំងមានឆ្កែចំនួន២ក្បាលបានងាប់ និងឆ្កែចំនួន២ក្បាលទៀតនៅមានជីវិត ដោយនឹកស្មានថាស្ត្រីចំណាស់នោះស្លាប់ ទើបម្ចាស់ផ្ទះរាយការណ៍មកសមត្ថកិច្ច។ លុះដល់ពេលសមត្ថកិច្ចធ្វើកំណត់ហេតុរួចហើយ រៀបនឹងធ្វើកោសល្យវិច័្ឆយ ស្ត្រីចំណាស់នោះនៅមានដង្ហើមនៅឡើយ ក៏បញ្ជូនស្ត្រីចំណាស់នោះទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ។

តាមប្រភពព័ត៌មាន ស្ត្រីចំណាស់នោះមានអាយុ៧០ឆ្នាំ ជាក្រមុំចាស់ ដែលគ្មានសាច់ញាតិ ត្រូវបានម្ចាស់ផ្ទះចិត្តល្អម្នាក់បានអនុញ្ញាតឱ្យស្ត្រីចំណាស់នោះស្នាក់នៅដោយពុំគិតថ្លៃឡើយ រួមទាំងឱ្យចិញ្ចឹមសត្វឆ្កែចំនួន៤ក្បាលផងដែរ។

តាមប្រភពពីសមត្ថកិច្ច ស្ត្រីចំណាស់នោះបានដួលសន្លប់ដោយសារតែខ្យល់គ ដោយអាចរស់បាន

ដោយសារតែស្ត្រីចំណាស់នោះបានហូបទឹក។ ចំណែកសត្វឆ្កែចំនួន២ក្បាលដែលបានងាប់នោះ ដោយសារដាច់អាហារចេញពីផ្ទះមិនបានដោយសារជាប់សោរនៅខាងក្នុង ហើយឆ្កែចំនួន២ក្បាលទៀតនៅរស់ធម្មតា ប៉ុន្តែពុំមានកម្លាំងកំហែងឡើយ៕ 

PHOTO: Social media


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក