ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្រ្តីអង់គ្លេស ទស្សនកិច្ចនៅអៀរឡង់ខាងជើងជាលើកដំបូងចាប់តាំងពីចូលកាន់តំណែង

អង់គ្លេស​៖ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak ធ្វើដំណើរទៅកាន់ប្រទេសអៀរឡង់ខាងជើង ជាលើកដំបូងបង្អស់ក្នុងនាមជានាយករដ្ឋមន្ត្រីអង់គ្លេស នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្នុងគោលបំណងជួបជាមួយគណបក្សនយោបាយសំខាន់ៗ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់តំបន់នេះ ចាប់តាំងពីចូលកាន់តំណែងក្នុងខែតុលា។

ក្នុងទស្សនកិច្ចនេះ កិច្ចពិភាក្សាភាគច្រើនផ្តោតទៅលើជម្លោះលើច្បាប់ពាណិជ្ជកម្មក្រោយ Brexit ដែលបានរារាំងប្រក្រតីភាពនៃទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប និងបានធ្វើឱ្យនយោបាយក្នុងស្រុកធ្លាក់ចូលទៅក្នុងវិបត្តិ។ បន្ទាប់ពីការជាប់គាំងអស់រយៈពេលដ៏យូរ ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបបានបន្តកិច្ចពិភាក្សាកាលពីខែតុលា អំពីរបៀបដោះស្រាយបញ្ហាទាក់ទងនឹងពិធីសារអៀរឡង់ខាងជើង ដែលបានណែនាំការត្រួតពិនិត្យលើទំនិញមួយចំនួនដែលមកពីចក្រភពអង់គ្លេសកាលពីឆ្នាំមុន។

សហភាព​អឺរ៉ុប​លើកឡើង​ថា EU ពិតជាមាន​ទំនុក​ចិត្ត​ខ្លាំង​ណាស់​ថា ការ​សន្និដ្ឋាន​ជា​វិជ្ជមានមួយ​​អាច​ឈាន​ទៅ​ដល់​បាន ប្រសិនបើ​អង់គ្លេស​បង្ហាញ​ឆន្ទៈទន់ភ្លន់ផ្នែក​នយោបាយ។ ខុទ្ទកាល័យរបស់លោក Sunak បាននិយាយថា លោកគ្រោងនឹងរៀបចំ "កិច្ចប្រជុំណែនាំខ្លួន និងការពិភាក្សាក្រៅផ្លូវការ" ជាមួយមេដឹកនាំនៃគណបក្សធំៗទាំងប្រាំ រួមទាំងគណបក្ស DUP និង អ្នកជាតិនិយមអៀរឡង់លោក Sinn Fein ។

គួរឱ្យដឹងថា គណបក្ស DUP កាលពីខែកុម្ភៈកន្លងទៅ បានប្រកាសដកខ្លួនចេញពីរដ្ឋាភិបាលបែងចែកអំណាចរបស់អៀរឡង់ខាងជើង ដែលជាផ្នែកសំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ១៩៩៨ ក្នុងការតវ៉ាចំពោះការត្រួតពិនិត្យវិស័យពាណិជ្ជកម្ម។ ក្នុងកិច្ចព្រមព្រៀងនោះបានកំណត់ថា រដ្ឋាភិបាលបែងចែកអំណាច និងសភារបស់អៀរឡង់ខាងជើង នឹងមិនអាចដំណើរការបានឡើយ ប្រសិនបើគ្មានការចូលរួមរបស់គណបក្ស DUP។ 

នៅក្នុងដំណើរទៅកាន់អៀរឡង់នេះ កិច្ចប្រជុំពិភាក្សាតុមូលមួយត្រូវរៀបចំឡើងដោយរដ្ឋលេខាធិការអៀរឡង់ខាងជើង ដោយលោកនាយករដ្ឋមន្រ្តី Sunak នឹងជួបជាមួយមេដឹកនាំគណបក្សនានា ដើម្បីពិភាក្សាអំពីដំណោះស្រាយចំពោះការវិលត្រឡប់នៃរដ្ឋាភិបាលចែករំលែកអំណាចនៅក្នុងប្រទេសនេះ។ ក្រៅពីជំនួបខាងលើ លោក Rishi Sunak ក៏នឹងជួបពិភាក្សាការងារធុរកិច្ច ជាមួយនិងសហគមន៍នៅអៀរឡង់ខាងជើងផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក