ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ហេតុការណ៍បាក់ដីនៅក្បែររមណីយដ្ឋានដ៏ល្បីរបស់ម៉ាឡេស៊ី សម្លាប់មនុស្ស ១៣នាក់

ម៉ាឡេស៊ី៖ អាជ្ញាធរម៉ាឡេស៊ីបានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃសុក្រ ទី១៦នេះថា មានមនុស្ស ១៣នាក់បានបាត់បង់ជីវិត និង ៧នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍បាក់ជំរាលដីមួយ ខណៈជនរងគ្រោះកំពុងគេងលង់លក់ក្នុងកន្លែងបោះជំរុំមួយនៅក្បែរជើងភ្នំ Genting។

ក្រុមសង្គ្រោះ កំពុងរុករកអ្នករងគ្រោះបន្ថែមទៀតក្នុងគំនរភក់ដ៏ក្រាស់ និងដើមឈើដែលបានដួលរលំ ខណៈមនុស្សរាប់សិបនាក់ទៀតកំពុងបន្តបាត់ខ្លួន នៅកសិដ្ឋាន និងតំបន់បោះជំរុំមួយ ក្នុងតំបន់ Gohtong Jaya ស្ថិតនៅរដ្ឋ Selangor។

ភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយឱ្យដឹងថា មនុស្សចំនួន ៦០នាក់ត្រូវបានគេបញ្ជាក់ថាមានសុវត្ថិភាព ក្នុងចំណោមមនុស្សចំនួន ៩៤នាក់ដែលស្ថិតក្នុងហេតុការណ៍រអិលបាក់ដីនេះ។ ប៉ូលិសក្នុងតំបន់កើតហេតុបញ្ជាក់ថា ក្នុងចំណោមសាកសពដែលរកឃើញគឺសុទ្ធតែជនជាត់ម៉ាឡេស៊ី ក្នុងនោះមានសាកសពមួយជាកុមារអាយុប្រហែល ៥ឆ្នាំ។ សមត្ថកិច្ចដដែលក៏បានបន្តថា ក្រោយកើតហេតុភ្លាមៗ មានក្រុមសង្គ្រោះប្រមាណជា ៤០០នាក់ត្រូវបានដាក់ពង្រាយក្នុងគោលបំណងរុករក និងសង្គ្រោះអ្នកដែលកំពុងបាត់ខ្លួន។ 

ក្នុងប្រតិបត្តិការរុករក និងជួយសង្គ្រោះនេះ ក៏មានការចូលរួមពីអង្គភាពសង្គ្រោះ និងពន្លត់អគ្គិភ័យនៃរដ្ឋ Selangor និងកងកម្លាំងការពារជនស៊ីវិលរបស់ម៉ាឡេស៊ីផងដែរ។ 

ហេតុការណ៍អកុសលនេះបានកើតឡើងនៅចម្ងាយប្រមាណ ៥០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Kuala Lumpur ពោលគឺនៅក្បែរតំបន់ភ្នំទេសចរណ៍ដ៏ល្បីល្បាញ Genting Highlands ដែលភ្ញៀវទេសចរណ៍ល្បីតៗគ្នានូវរមណីយដ្ឋាន និងទេសភាពដ៏ស្រស់ស្អាតនៅទីនោះ។ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក