ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ្រូបង្វឹកជម្រើសជាតិព័រទុយហ្គាល់ លាលែងពីតំណែងក្រោយចប់ World Cup

ព័រទុយហ្គាល់៖ លោក Fernando Santos បានចាកចេញពីតំណែងរបស់ខ្លួនក្នុងនាមជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ជាផ្លូវការហើយ ពោលគឺក្រោយពេលដែលលោកដឹកនាំព័រទុយហ្គាល់ចាញ់ម៉ារ៉ុក និងធ្លាក់ចេញពី World Cup ត្រឹមវគ្គ ៨ក្រុមចុងក្រោយ។ នេះបើតាមសេចក្តីប្រកាសជាផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់ (Portuguese Football Federation)។

ព័រទុយហ្គាល់ បរាជ័យក្រោមថ្វីជើងម៉ារ៉ុក ១-០ យ៉ាងមិនគួរឱ្យជឿ ខណៈលោក Santos បានដាក់ឱ្យ Cristiano Ronaldo ដែលជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេបង្អស់ក្នុងកំណត់ត្រាជម្រើសជាតិព័រទុយហ្គាល់ឱ្យស្ថិតនៅកៅអីបម្រុង។ 

ក្នុងសេចក្តីប្រកាសព័ត៌៌មានផ្លូវការមួយសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់បញ្ជាក់ថា៖ "ក្រោយបញ្ចប់ការចូលរួមដ៏ល្អបំផុតមួយនៅក្នុងព្រឹត្តិការណ៍ FIFA World Cup សហព័ន្ធរួមជាមួយលោក Fernando Santos យល់ថានេះគឺជាពេលវេលាសក្តិសមបំផុតមួយសម្រាប់ការចាប់ផ្តើមថ្មីមួយ"។ បន្ថែមពីលើនេះ FPF បញ្ជាក់ថា៖ "បន្ថែមពីលើការឈ្នះពានធំៗ លោក Fernando Santos ជាគ្រូបង្វឹកដែលដឹកនាំព័រទុយហ្គាល់បានច្រើនប្រកួតបំផុត ជាមួយជ័យជម្នះច្រើនប្រកួតបំផុតផងដែរ។ ជាកិត្តិយសណាស់ដែលមានលោក Santos ជាគ្រូបង្វឹក និងជាក្បាលម៉ាស៊ីននៃក្រុមជម្រើសជាតិ"។

លោក Fernando Santos ដែលកំពុងរងការរិះគន់ទៅលើយុទ្ធសាស្រ្តដឹកនាំក្រុមរបស់លោក បានចូលមកដឹកនាំក្រុមជម្រើសជាតិព័រទុយហ្គាល់កាលពីឆ្នាំ២០១៤ និងដឹកនាំក្រុមបានសរុប ១០៩ប្រកួត។ លោកបានដឹកនាំព័រទុយហ្គាល់ឈ្នះជើងឯកទ្វីបអឺរ៉ុបនៅក្នុងឆ្នាំ២០១៦ និងឈ្នះពាន UEFA Nation League កាលពីឆ្នាំ២០១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក