ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចាប់បានជនសង្ស័យ ៥នាក់សង្ស័យពាក់ព័ន្ធនឹងករណីលួចដាក់គ្រាប់បែកដៃនៅក្បែររដ្ឋសភា

ភ្នំពេញ៖ ជនសង្ស័យចំនួន ៥នាក់ ដោយ ៤នាក់ជាជនជាតិចិន និង១នាក់ជាជនជាតិខ្មែរ ត្រូវបានអាជ្ញាធរឃាត់ខ្លួនក្រោយសង្ស័យជាប់ពាក់ព័ន្ធនឹងការលួចទម្លាក់គ្រាប់បែកដៃមួយបង្កប់ក្នុងនំខេកនៅក្បែររដ្ឋសភា និងក្រុមហ៊ុនណាហ្គាវើលដ៏២ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីព្រឹកម៉ោង៦ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

អគ្គស្នងការរង និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានបញ្ជាក់ប្រាប់មកអង្គភាពសារព័ត៌មាន EAC តាមតេឡេក្រាមនៅព្រឹកថ្ងៃទី១៦ ខែធ្នូថា អាជ្ញាធរបានឃាត់ជនសង្ស័យទាំង ៥នាក់នោះមកសួរនាំសិនក្រោយសង្ស័យក្នុងករណីទម្លាក់ចោលគ្រាប់បែកដៃនៅក្បែររដ្ឋសភា។

លោកប្រាប់ដូច្នេះថា៖ «យើងបានឃាត់ខ្លួនជនសង្ស័យ ៥នាក់ មកសួរបំភ្លឺ។ យើងឃាត់ខ្លួនយកមកសាកសួរសិន ពួកគាត់ស្ថិតនៅក្រោមការសង្ស័យនៅឡើយទេ»។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន EAC news ថាអាជ្ញាធររកឃើញមុខសញ្ញាជនសង្ស័យ ក្រោយពីអាជ្ញាធរទទួលបានតម្រុយថាមានជនសង្ស័យមិនស្គាល់មុខបានជិះរថយន្តមួយគ្រឿងម៉ាក lang Rover Defender ពាក់ស្លាកលេខកម្ពុជា LC.9888 មកទម្លាក់គ្រាប់បែកដៃនៅសួនច្បារណាហ្គាវើលដ៍ ស្របពេលដែលមានអ្នកអនាម័យតាមផ្លូវម្នាក់បានឃើញហេតុការណ៍ផ្ទាល់។

អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក) លោក ហេង រតនា បានបញ្ជាក់មកអង្គភាពសារព័ត៌មាន EAC news ឱ្យដឹងថា គ្រាប់បែកដៃមួយគ្រាប់ដែលជនសង្ស័យបង្កប់ក្នុងនំខេក ហើយមកទម្លាក់ចោលនៅក្បែរវិមានរដ្ឋសភានោះ ជាប្រភេទគ្រាប់បែកដៃ F1 ដែលផលិតនៅប្រទេសរុស្ស៊ី។

បើតាមលោក ហេង រតនា គ្រាប់បែកដៃមួយគ្រាប់នោះក្រោយរកឃើញភ្លាម អាជ្ញាធរជំនាញបានដោះបន្សាបគ្រាប់បែកនោះដោយប្រើបច្ចេកទេសទាញខ្សែពីចម្ងាយ ហើយគ្រាប់បែកដៃនោះក៏បានផ្ទុះ ប៉ុន្តែ ពុំបណ្តាលឱ្យមនុស្សរងរបួសឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក