ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អង្គការសហប្រជាជាតិ ដកអ៊ីរ់ង់ចេញពីសមាជិកគណៈកម្មការសិទ្ធិស្រ្តី

United Nation៖ អង្គការសហប្រជាជាតិនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃពុធ បានបោះឆ្នោតសម្រេចដកប្រទេសអ៉ីរ៉ង់ចេញពីស្ថាបន័គាំពារសិទ្ធិនារី បន្ទាប់ពីយុទ្ធនាការរួមគ្នាដោយសហរដ្ឋអាមេរិកជុំវិញការបង្ក្រាបយ៉ាងឃោរឃៅរបស់រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ចំពោះការតវ៉ាមួយដែលដឹកនាំដោយស្ត្រី។

សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យអ៉ីរ៉ង់ បានសាទរចំពោះការបណ្តេញសាធារណរដ្ឋឥស្លាមមួយនេះ ចេញពីគណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីស្ថានភាពស្ត្រី (UNCSW) សម្រាប់រយៈពេលនៅសល់នៃអាណត្តិឆ្នាំ២០២២ ដល់ឆ្នាំ២០២៦របស់ខ្លួន។ ការសម្រេចអំពីការដកចេញនេះត្រូវការសំឡេងគាំទ្រ ៥០ភាគរយបូកមួយដែលស្នើឡើងដោយសហរដ្ឋអាមេរិក តទល់ដោយប្រទេសសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់រួមមាន រុស្ស៊ី និង​ចិន ហើយ​ជា​ការ​ទទួល​ជ័យជម្នះ​ខាង​ការទូត​សម្រាប់រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។

សមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) នៃអង្គការសហប្រជាជាតិបានសម្រេចបោះឆ្នោត ដោយទទួលបានលទ្ធផល គាំទ្រឱ្យដកចេញចំនួន ២៩សំឡេង ទល់នឹងសំឡេងមិនគាំទ្រឱ្យដកចេញចំនួន ៨ សំឡេង និងចំនួន ១៦សំឡេងទៀតបោះឆ្នោតអនុប្បវាទ។ ក្រោយការបបោះឆ្នោត ដំណោះស្រាយនៃការដកអ៉ីរ៉ង់ចេញពីក្រុមប្រឹក្សានេះមានប្រសិទ្ធិភាពភ្លាមៗតែម្តង។

ប្រទេសអ៉ីរ៉ង់ស្ថិតក្រោមសម្ពាធនៃក្រុមប្រឹក្សាអង្គការសហប្រជាជាតិចាប់តាំងពីមានបាតុកម្មផ្ទុះឡើងនៅខែកញ្ញា ដែលបណ្តាលឱ្យមានការឃុំឃាំង និងស្លាប់ទៅលើអ្នកតវ៉ាជាស្រ្តីជនជាតិភាគតិចឃឺត Masha Amini ដែលត្រូវបានចាប់ខ្លួនដោយការបំពានលើការស្លៀកសម្លៀកបំពាក់ស្រ្តីមិនសមរម្យ។ ចាប់តាំងពីពេលនោះមក អាជ្ញាធរបានធ្វើការចាប់ខ្លួនមនុស្សរាប់ពាន់នាក់ក្នុងការបង្រ្កាបលើអ្វីដែលពួកគេចាត់ទុកថាជាកុប្បកម្ម និងបានកាត់ទោសប្រហារជីវិតយ៉ាងហោចណាស់ ១១នាក់ពាក់ព័ន្ធនឹងការតវ៉ានេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក