ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីនឹងចូលរួមសម្ពោធគម្រោងកែលម្អព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុនៅខែមករា ឆ្នាំ២០២៣ខាងមុខ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានទទួលយកសំណើរពីប្រធានក្រុមហ៊ុនបារាំង Vinci ក្នុងការចូលរួមសម្ពោធការកែលម្អព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុនៅខែមករា ឆ្នាំ២០២៣ខាងមុខ។ នេះបើតាមការឱ្យដឹងពីរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក កៅ គឹមហួន ប្រាប់ក្នុងសន្នីសិទកាសែតបន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់សហភាពអឺរ៉ុបនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ។

លោក កៅ គឹមហួន បានឱ្យដឹងថាការយល់ព្រមរបស់សម្ដេចតេជោនេះធ្វើឡើងក្នុងពេលដែលសម្ដេចមានជំនួបជាមួយតំណាងក្រុមហ៊ុន VINCI នៅប្រទេសបារាំងកាលពីថ្ងៃទី១៣ ខែធ្នូ។

លោកថា៖ «នៅក្នុងសម័យកូវីដ រាជរដ្ឋាភិបាលកម្ពុជាបានបណ្ដាក់ទុនមួយចំនួនធំដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តព្រះសីហនុនេះ ធ្វើឱ្យខេត្តព្រះសីហនុមានការរីកចម្រើនកាន់តែទូលំទូលាយ ដូច្នេះជាការឆ្លើយតបក្រុមហ៊ុន VINCI នេះបានស្នើថាគាត់នឹងពង្រីកកែលម្អមួយចំនួនទៀតនៅព្រលានយន្តហោះខេត្តព្រះសីហនុនេះ។ ហើយគាត់ក៏បានអញ្ជើញសម្ដេចតេជោ នាយករដ្ឋមន្ត្រី ទៅសម្ពោធដំណើរការនៃការពង្រីកកែលម្អប្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុនេះ»។

យោងតាមការចុះផ្សាយរបស់ក្រុមហ៊ុន VINCI អាកាសយានដ្ឋានខេត្តព្រះសីហនុមានកំណើនចរាចរណ៍ដ៏រឹងមាំ ចាប់តាំងពីការបើកដំណើរការឡើងវិញក្នុងឆ្នាំ២០០៧ ដោយសារការបើកដំណើរការផ្លូវហោះហើរអន្តរជាតិ និងការបើកខ្សែហោះហើរថ្មីជាច្រើនដែលបម្រើដល់គោលដៅនេះ ដែលមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងពីភ្ញៀវទេសចរក្នុងស្រុក និងអាស៊ី។

នៅក្នុងខែធ្នូ ឆ្នាំ២០១៦ អាកាសយានដ្ឋាន VINCI បានចាប់ផ្តើមកម្មវិធីពង្រឹងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ដើម្បីពង្រីកគ្រឿងបរិក្ខារ និងដោះស្រាយកំណើននៃការមកដល់របស់អ្នកដំណើរនៅអាកាសយានដ្ឋានខេត្តព្រះសីហនុ។ វារួមបញ្ចូលទាំងការជួសជុលពេញលេញនៃអគារដែលមានស្រាប់ និងផ្នែកបន្ថែមនៃស្ថានីយបច្ចុប្បន្ន៨០% ពី ២ ៧០០ម៉ែត្រក្រឡា ទៅ៤ ៨០០ម៉ែត្រក្រឡា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក