កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

ក្រសួងសុខាភិបាលអនុញ្ញាតដល់ម្ចាស់សេវាព្យាបាលឯកជនស្របច្បាប់ទាំងអស់ អាចលក់ឱសថចាំបាច់ ជូនប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងតំបន់ក្រហម អំឡុងពេលបិទខ្ទប់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះបានអនុញ្ញាតដល់ម្ចាស់សេវាព្យាបាលឯកជនស្របច្បាប់ទាំងអស់អាចលក់ឱសថចាំបាច់ជូនប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់ក្រហមអំឡុងពេលបិទខ្ទប់។ 

សេចក្តីជូនដំណឹងនេះបានធ្វើឡើងបន្ទាប់ពីមានមតិណែនាំរបស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។

ដោយពិនិត្យឃើញនូវតម្រូវការចាំបាច់របស់ប្រជាជនក្នុងការព្យាបាលសុខភាព ក្រសួងសុខាភិបាល បានជម្រាបជូនដល់ម្ចាស់សេវាព្យាបាលឯកជនស្របច្បាប់ទាំងអស់ ដែលស្ថិតនៅក្នុងតំបន់ក្រហម អំឡុងពេលបិទខ្ទប់ ត្រូវស្នើសុំការអនុញ្ញាតច្បាប់លក់ឱសថមកក្រសួងសុខាភិបាលតាមរយៈលោកឱសថការី ហ៊ុន ហួង អគ្គនាយករងបច្ចេកទេសសុខាភិបាល ដែលមានទូរស័ព្ទ និងតេឡេក្រាម លេខ ០១២ ៨៧៩ ៥៦៦ (ដូចមានគំរូពាក្យសុំបើកលក់ឱសថ ជូនភ្ជាប់មកជាមួយ) ដើម្បីអាចលក់ឱសថចាំបាច់ជូនប្រជាពលរដ្ឋដែលពុំមានឱសថស្ថាន និងឱសថស្ថានរងនៅទីនោះចៀសវាងការលក់លើសពីតម្លៃដែលបានកំណត់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក