សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែកម្ពុជាមិនមែនខ្វះទឹកចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋ | នាយករដ្ឋមន្ត្រីសម្រេចដកការយកពន្ធលើការនាំចេញលើថ្មធម្មជាតិកែច្នៃចំនួន ១២បន្ទាត់ពន្ធ | នាយករដ្ឋមន្ត្រីអំពាវនាវឱ្យមានការចូលរួមជួយឧបត្ថម្ភ និងគាំទ្រដល់មនុស្សចាស់ | ស្ថានភាពទឹកស្ទឹងពោធិ៍សាត់មានកំពស់ទឹកកើនឡើងក្នុងកំរិតមួយដែលត្រូវប្រកាសអាសន្ន | រាធីកា ក្រុមហ៊ុនឯកទេសថតផ្សាយផ្ទាល់ ថតរូប និងក្រុមតន្ត្រីជំនាញក្នុងថ្ងៃមង្គលរបស់លោកអ្នក | សូម Call 017 838 889 សម្រាប់ព័ត៌មានលម្អិតនិងការបញ្ចុះតម្លៃពិសេស |

ក្រសួងសុខាភិបាលអនុញ្ញាតដល់ម្ចាស់សេវាព្យាបាលឯកជនស្របច្បាប់ទាំងអស់ អាចលក់ឱសថចាំបាច់ ជូនប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងតំបន់ក្រហម អំឡុងពេលបិទខ្ទប់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះបានអនុញ្ញាតដល់ម្ចាស់សេវាព្យាបាលឯកជនស្របច្បាប់ទាំងអស់អាចលក់ឱសថចាំបាច់ជូនប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់ក្រហមអំឡុងពេលបិទខ្ទប់។ 

សេចក្តីជូនដំណឹងនេះបានធ្វើឡើងបន្ទាប់ពីមានមតិណែនាំរបស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។

ដោយពិនិត្យឃើញនូវតម្រូវការចាំបាច់របស់ប្រជាជនក្នុងការព្យាបាលសុខភាព ក្រសួងសុខាភិបាល បានជម្រាបជូនដល់ម្ចាស់សេវាព្យាបាលឯកជនស្របច្បាប់ទាំងអស់ ដែលស្ថិតនៅក្នុងតំបន់ក្រហម អំឡុងពេលបិទខ្ទប់ ត្រូវស្នើសុំការអនុញ្ញាតច្បាប់លក់ឱសថមកក្រសួងសុខាភិបាលតាមរយៈលោកឱសថការី ហ៊ុន ហួង អគ្គនាយករងបច្ចេកទេសសុខាភិបាល ដែលមានទូរស័ព្ទ និងតេឡេក្រាម លេខ ០១២ ៨៧៩ ៥៦៦ (ដូចមានគំរូពាក្យសុំបើកលក់ឱសថ ជូនភ្ជាប់មកជាមួយ) ដើម្បីអាចលក់ឱសថចាំបាច់ជូនប្រជាពលរដ្ឋដែលពុំមានឱសថស្ថាន និងឱសថស្ថានរងនៅទីនោះចៀសវាងការលក់លើសពីតម្លៃដែលបានកំណត់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក