ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING គេហទំព័រ Voice.com បានលុបរូបថតកែច្នៃពាក់ព័ន្ធជនរងគ្រោះនៅសារមន្ទីរទួលស្លែងវិញហើយ

(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីមានប្រតិកម្មព្រមានប្ដឹងពីមន្ត្រីជាន់ខ្ពស់កម្ពុជា នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ បណ្ដាញសារព័ត៌មាន The Vice ដែលមានមូលដ្ឋាននៅរដ្ឋ Los Angeles សហរដ្ឋអាមេរិក បានលុបចោលទាំងស្រុងនូវអត្ថបទនិងរូបថតកែច្នៃអំពីជនរងគ្រោះនៅគុកទួលស្លែង (ស-២១) ចេញពីគេហទំព័ររបស់ខ្លួនហើយ។

ការលុបចេញនេះ បន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ បានព្រមានចាត់វិធានការតាមច្បាប់ជាតិ និងអន្តរជាតិ ទៅលើបុគ្គលឈ្មោះ Matt Loughrey និងបណ្ដាញសារព័ត៌មាន The Vice ប្រសិនបើមិនព្រមលុបរូប ជនរងគ្រោះនៅអតីតមន្ទីរស-២១ ឬហៅថា គុកទួលស្លែង ដែលពួកគេបានយករូបថតទៅកែច្នៃជាពណ៌ធម្មជាតិ និងបានច្នៃឲ្យខុសពីស្ថានភាពជាក់ស្ដែង អំឡុងពេលដែលជនរងគ្រោះ ទទួលរងនូវការគម្រាមកំហែង ពីសំណាក់ពួកខ្មែរក្រហម។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក