ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ខេត្តមួយចំនួនក្នុងភាគឦសាន អាចចុះត្រជាក់ដល់១៥អង្សា ចាប់ពីថ្ងៃទី១៨-២០ធ្នូ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា ស្ថានភាពអាកាសធាតុនៅតាមបណ្ដាខេត្តមួយចំនួនក្នុងតំបន់ភ្នំ និង ខ្ពង់រាបភាគឦសាន អាចនឹងចុះត្រជាក់ចន្លោះពី១៥ ទៅ១៨អង្សា ទៅតាមតំបន់នីមួយៗ។

សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាពអាកាសធាតុ ដែលចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ សង្កេតឃើញថា ទ្រនុងសម្ពាធខ្យល់ពីចិនបានធ្លាក់យ៉ាងគំហកមកក្រោមជាមួយនិងខ្យល់មូសុងបក់ក្នុងល្បឿនខ្លាំង ដែលធ្វើឱ្យអាកាសធាតុនៅកម្ពុជាចុះត្រជាក់ខ្លាំងជាពិសេសបណ្តាខេត្តនៅតាមតំបន់ភ្នំ ជាប់ជួរភ្នំដងរែក និង ខ្ពង់រាបភាគឦសាន នឹងចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី១៨-២០ធ្នូនេះ។

សម្រាប់ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះក្នុងរង្វង់ពី ១៥ ដល់ ១៦ អង្សា។

ចំណែក ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប និងខេត្តស្ទឹងត្រែង សីតុណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះក្នុងរង្វង់ពី ១៧ ដល់ ១៨ អង្សា។ ចំពោះរាជធានី និងបណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាស្ថិតក្នុងរង្វង់ ២០ អង្សា។

ក្រសួងបានបញ្ជាក់ថា នៅក្នុងអំឡុងពេលនោះដែរ សីតុណ្ហភាពអតិបរមា នៅវេលាថ្ងៃមានពី ២៦ ដល់ ២៩ អង្សា បន្ទាប់ពីថ្ងៃទី ២១ ខែធ្នូ សីតុណ្ហភាពអាចកើនឡើងពី ២ ទៅ៣អង្សា វិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក