ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

លោក ហ៊ុន ម៉ាណែត ថាដើម្បីសម្រេចជោគជ័យ «កម្ពុជាអស់មីនឆ្នាំ២០២៥» ចាំបាច់ត្រូវការការចូលរួម និងបញ្ជៀសនូវសង្គ្រាម

ត្បូងឃ្នុំ៖ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថាការសម្រេចបានចក្ខុវិស័យ កម្ពុជាអស់មីន ឆ្នាំ២០២៥ គឺត្រូវការការពឹងផ្អែកលើកការចូលរួមពីដៃគូពាក់ព័ន្ធទាំងអស់ក្នុងការគាំទ្រកិច្ចការនេះ និងត្រូវរក្សាឱ្យបាននូវសន្ដិភាព។

ថ្លែងក្នុងពិធីអបអរសាទរការប្រកាស «ខេត្តត្បូងឃ្មុំ អស់មីន» នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា ការរួមចំណែកពីគ្រប់តួអង្គជាតិ និងអន្តរជាតិ ជាពិសេសប្រជាពលរដ្ឋ ជាមួយរដ្ឋាភិបាល នឹងជួយពន្លឿនការដោះមីននៅកម្ពុជា ខណៈការរក្សាបាននូវសន្ដិភាពនិងបញ្ឈប់ការដាក់មីនថ្មីៗបាន។

លោកថា៖ «ការបញ្ចប់សង្គ្រាម និងទទួលបានសន្តិភាព មានន័យថា ខ្មែរឈប់ប្រើអាវុធយុទ្ធភណ្ឌដើម្បីបំផ្លិចបំផ្លាញគ្នា ហើយសន្តិភាពបានផ្តល់ឱកាស និងលទ្ធភាពឱ្យខ្មែរបែរមករួបរួមគ្នាដើម្បីបោសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលជាកាកសំណល់សង្គ្រាមពីអតីតកាល។ ស្នាមញញឹមកើតមាននៅពេលដែលគ្រួសារបានរស់នៅជួបជុំគ្នា និងអាចប្រកបរបរទ្រទ្រង់ជីវភាពដោយក្តីសុខសាន្ត ហើយបើមានការបែកបាក់ព្រាត់ប្រាសគ្នា គឺមានតែទុក្ខសោកប៉ុណ្ណោះ»

លោក ហ៊ុន ម៉ាណែត ក៏បានឱ្យដឹងដែរថាការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ គឺសម្រេចបាននូវសមិទ្ធផលដ៏ធំដោយបានរំដោះផ្ទៃដីបានរាប់ពាន់គីឡូម៉ែត្រក្រឡា និងបំផ្លាញមីនជាងមួយលានគ្រាប់ ហើយអ្វីៗទាំងនេះមិនមែនមានតម្លៃត្រឹមតែជាតួលេខប៉ុណ្ណោះទេ ប៉ុន្តែជាសកម្មភាពពិតជាក់ស្តែងដែលបានផ្តល់សុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ ក៏ដូចជាការរំដោះផ្ទៃដីឱ្យក្លាយទៅជាធនធានបម្រើឱ្យការអភិវឌ្ឍប្រទេសជាតិ។

ទោះជាយ៉ាង បើទោះបីតួលេខនៃគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ មានការធ្លាក់ចុះ ប៉ុន្តែចំនួនដ៏តិចតួចដែលនៅសេសសល់ ក៏នៅជាហានិភ័យដ៏គួរឱ្យព្រួយបារម្ភ និងអាចបង្កឱ្យមានសោកនាដកម្មបន្តទៅទៀត ប្រសិនបើមិនយកចិត្តទុកដាក់ប្រុងប្រយ័ត្ន។ លោក ហ៊ុន ម៉ាណែត ជំរុញឱ្យខិតខំរួមគ្នាបន្តដោះស្រាយជាជំហានៗ ដោយត្រូវចាប់ផ្តើមពីភូមិមួយ ឃុំមួយ ស្រុកមួយ និងខេត្តមួយ រហូតដល់អស់មីននៅទូទាំងប្រទេស ស្របតាមចក្ខុវិស័យឆ្នាំ២០២៥។

លោក ហ៊ុន ម៉ាណែត បានសំដែងការចាប់អាម្មណ៍ចំពោះការរំដោះមីនអស់ពីខេត្តត្បូងឃ្មុំថា ដោយមានន័យថា ប្រទេសកម្ពុជាឈានទៅមុខមួយជំហានបន្ថែមទៀត ដែលកាន់តែកៀកជិតទៅដល់ការអស់មីននៅទូទាំងប្រទេស ស្របតាមចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់ឆ្នាំ២០២៥។

លោកថា៖ «កម្ពុជាអស់មីន ក៏មានន័យថា៖ ទី១. គឺប្រជាពលរដ្ឋខ្មែរ នឹងអស់ក្តីព្រួយបារម្ភភ័យខ្លាចអំពីការរងគ្រោះធ្លាក់ខ្លួនពិការ ឬស្លាប់បាត់បង់ជីវិតដោយសារគ្រាន់មីនទៀតហើយ។ ទី២. គឺដីស្រែចំការ នឹងត្រូវរំដោះចេញពីគ្រាប់មីន ដែលជាឃាតករលាក់មុខរង់ចាំបង្កគ្រោះថ្នាក់ និងជាឧបសគ្គរារាំងដល់ការបង្កបង្កើនផលផ្គត់ផ្គង់ជីវភាពរបស់ប្រជាពលរដ្ឋ»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក