BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសុក្រ ទី៩ ខែកក្កដា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៩៨៨ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១៩៩ករណី ខណៈអ្នកជំងឺ ៨៩៧នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៣០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសុក្រ ទី៩ ខែកក្កដា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៥៩,០៤៥នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៨៥៥នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៥០,៩១៧នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ៤,០៩៥ករណី៕