ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កូនៗ និងចៅៗសម្តេចតេជោធ្វើខួបកំណើតឱ្យសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖ ខណៈសម្តេចតេជោជាប់ភារកិច្ចការងារនៅតំបន់អឺរ៉ុប ដែលសម្តេចត្រឡប់មកធ្វើកំណើតឱ្យភរិយាមិនទាន់កូនៗ ចៅៗ និងកូនប្រសារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើខួបកំណើតឱ្យម្តាយ ម៉ាក់យាយ ម្តាយក្មេក ក្នុងជន្មាយុ ៦៨ឆ្នាំ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

បើទោះបីសម្តេចគ្មានវត្តមានក្នុងពិធីខួបកំណើតភរិយា ប៉ុន្តែសម្តេចសប្បាយរីករាយដែលបានឃើញកូនៗ ចៅៗ មកធ្វើខួបកំណើតឱ្យម្តាយ និងជីដូន។ សម្តេចបានសរសេរបង្ហោះក្នុងហ្វេសប៊ុកដូច្នេះថា៖ «កូនៗនិងចៅៗមកកំដរម្តាយនិងជីដូនដូចការគិតរបស់ខ្ញុំមែន។ នេះជាទម្លាប់ក្នុងគ្រួសារខ្ញុំដែលមិនមាន ការរៀបចំបុណ្យខួបកំណើតក្រៅតែពីការជួបជុំកូនចៅនោះឡើយ។ ជិតមួយកងអនុសេនាតូចទៅហើយតែមិនទាន់គ្រប់ទេព្រោះខ្លះជាប់រៀននៅបរទេសនិងខ្លះទៀតជាប់រវល់ការងារ»

កូនៗចៅៗបានជូនពរឱ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានសុខភាពល្អ។ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបង្ហោះរូបភាពជាមួយម្តាយ និងកូនៗរបស់លោកក្នុងថ្ងៃខួបកំណើតអ្នកម្តាយដូច្នេះថា៖ «ដោយសារម៉ាក់ជាប់រវល់ការងារនៅខេត្ត មានតែប៉ានាំកូនៗទៅជូនពរលោកយាយរីករាយថ្ងៃខួបកំណើត»។

កូនប្រុសសម្តេចកិត្តិព្រឹទ្ធបណ្ឌិតទី៣ គឺលោក ហ៊ុន ម៉ានិត ក៏បានបង្ហោះសារជូនពរ និងរូបភាពជួបជុំគ្រួសារដូច្នេះថា៖ «ជួបជុំគ្នាជាមួយម៉ែ កូនៗចៅៗជូនពរម៉ែសុខភាពល្អ! ម៉ានឆ្នាំទៀតបានមានចៅទួតចូលរួមដែរ»។

សម្តេចតេជោ ទើបតែបានវិលត្រឡប់មកមាតុភូមិវិញនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។ តែយ៉ាងណាសម្តេចនឹងធ្វើខួបអាពាហ៍ពិពាហ៍ ៤៦ឆ្នាំ ចំថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក