ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

នាយករដ្ឋមន្ត្រីអញ្ជើញដល់មាតុប្រទេសវិញបន្ទាប់ពីបានទៅចូលរួមកិច្ចប្រជុំរំលឹកខួប៤៥ ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប

ភ្នំពេញ: នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានត្រលប់មកដល់កម្ពុជាវិញហើយនៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះ បន្ទាប់ពីបានទៅចូលរួមកិច្ចប្រជុំរំលឹកខួប៤៥ ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក។

យន្តហោះពិសេសរាជរដ្ឋាភិបាលកម្ពុជាបានចុះចតនៅព្រលានយន្តហោះកម្ពុជានៅម៉ោងប្រមាណ ៦:៤៥នាទីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។

ឆ្នាំនេះ សហភាពអឺរ៉ុប និងអាស៊ានប្រារព្ធខួប ៤៥ឆ្នាំនៃភាពជាដៃគូសន្ទនា។ គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅអាស៊ាន សហការជាមួយលេខាធិការដ្ឋានអាស៊ាន និងគណៈប្រតិភូសហភាពអឺរ៉ុបទ្វេភាគីក្នុងតំបន់ កំពុងរៀបចំព្រឹត្តិការណ៍ និងសកម្មភាពមួយចំនួនដើម្បីប្រារព្ធពិធីនេះ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទាក់ទងនឹងបញ្ហាពីរក្នុងពេលដែលសម្ដេចអញ្ជើញទៅអឺរ៉ុបលើកនេះគឺ បញ្ហាសន្ដិភាពអ៉ុយក្រែន និងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អឺរ៉ុប ក្រៅពីនេះសម្ដេចក៏មានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីហ្វាំងឡង់ អធិកាបតីអាល្លឺម៉ង់ ប្រធានាធិបតីបារាំង នាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្ត្រីឡាវនៅទីនោះផងដែរ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក កៅ គឹមហួន បានថ្លែងក្នុងសន្នីសិទព័ត៌មានបន្ទាប់ពីសម្ដេចតេជោអញ្ជើញដល់កម្ពុជាវិញថា លទ្ធផលនៃទស្សនកិច្ចរបស់សម្ដេចតេជោទៅអឺរ៉ុបគឺបានជំរុញតួនាទីរបស់កម្ពុជាលើឆាកអន្តរជាតិ ទ្វេរភាគីជាមួយប្រទេសជាមិត្ត និងការងារអាស៊ាន។

លោកបន្ថែមថា៖ «ដូច្នេះទោះបីជាមានមមាញឹកយ៉ាងណាក៏ដោយក៏សម្ដេចបានប្រើពេលវេលាមមាញឹកនៅក្រៅប្រទេសនេះដឹកនាំកម្ពុជាជាពិសេសគឺបានឆ្លុះបញ្ចាំងភាពដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីយ៉ាងសកម្មក្នុងតំបន់និងអន្តរជាតិ»

ក្នុងឆ្នាំនេះសម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរទស្សនកិច្ចនៅសហភាពអឺរ៉ុបចំនួន២ដងហើយ ដែលជាលទ្ធផលឃើញថាមានភាពវិជ្ជមានជាច្រើនទាំងពីរលើក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក