ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋអាជ្ញាអាមេរិក ឃាត់ខ្លួនជនជាតិចិនម្នាក់ដែលយាយីគំរាមកំហែងលើសកម្មជនប្រជាធិបតេយ្យ

សហរដ្ឋអាមេរិក៖ រដ្ឋអាជ្ញាអាមេរិក នៅថ្ងៃពុធម្សិលមិញនេះបានឱ្យដឹងថា ជនជាតិចិនម្នាក់ដែលបានចូលរៀននៅសាលាតន្រ្តី Berklee នៅទីក្រុង បូស្តុន បានតាមដាន និងយាយីសកម្មជនម្នាក់ដែលបានបង្ហោះខិត្តប័ណ្ណគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសចិន ហើយក៏បានរាយការណ៍ពីសកម្មភាពរបស់បុគ្គលនោះទៅកាន់ស្ថាប័នអនុវត្តច្បាប់របស់ចិនផងដែរ។

រដ្ឋអាជ្ញាសហព័ន្ធទីក្រុងបូស្តុនឱ្យដឹងបន្ថែមថា យុវជនដែលត្រូវបានចាប់ខ្លួនមានឈ្មោះ Xiaolei Wu មានអាយុ ២៥ឆ្នាំ បានធ្វើសកម្មភាពគំរាមកំហែងតាមរយៈសេវាកម្មផ្ញើសារអនឡាញ WeChat និងបានព្យាយាមបញ្ឈប់សកម្មជននោះមិនឱ្យធ្វើសកម្មភាពផ្សព្វផ្សាយផ្ទាំងខិត្តបណ្ណនៅក្បែរបរិវេណសាលាផងដែរ។ យ៉ាងណាក្តី ក្រោយចាប់ខ្លួនម្សិលមិញ Wu ត្រូវបានដោះលែងវិញហើយនៅថ្ងៃនេះ ខណៈមេធាវីរបស់គេមិនមានការអធិប្បាយណាមួយបន្ថែមឡើយ។ 

សកម្មជនជាពលរដ្ឋ ដែលជាអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់របស់សហរដ្ឋអាមេរិកមកពីប្រទេសចិន និងមានក្រុមគ្រួសាររបស់ពួកគេរស់នៅទីនោះ កាលពីថ្ងៃទី២២ ខែតុលាកន្លងទៅបានបង្ហោះរូបភាពនៅលើ Instagram របស់ខ្លួន ដោយភ្ជាប់ជាមួយនឹងខិត្តបណ្ណដែលសរសេរថា "ក្នុងជំហរជាមួយប្រជាជនចិន", "ពួកយើងត្រូវការសេរីភាព" និង "ពួកយើងចង់បានប្រជាធិបតេយ្យ" ជាដើម។ 

ក្នុងការចោទប្រកាន់នោះ រដ្ឋអាជ្ញាអាមេរិកបានឱ្យដឹងថា ជនសង្ស័យ Wu តាមរយៈ Group WeChat មួយដែលមានសមាជិកជិត ៣០០នាក់ និងផ្តោតសំខាន់លើអ្នកនៅសាលា Berklee ដែលក្នុងនោះមានទាំងក្រុមសកម្មជនផងដែរ ដោយជនសង្ស័យបានទាមទារឱ្យរុះរើរាល់ការផ្សព្វផ្សាយ ហើយបាននិយាយថាគាត់កំពុងរាយការណ៍ពីសកម្មភាពរបស់សកម្មជនរូបនេះ ទៅទីភ្នាក់ងារសន្តិសុខសាធារណៈនៅក្នុងប្រទេសចិន។

ក្នុងពាក្យបណ្តឹងនោះ សកម្មជនដែលមិនត្រូវបានគេបញ្ចេញអត្តសញ្ញាណបានបញ្ជាក់ក្នុងពាក្យបណ្តឹងថា ជនសង្ស័យបានរាយការណ៍ទៅកាន់ប្រទេសចិន ហើយគំរាមថាទីភ្នាក់ងារសន្តិសុខសាធារណៈចិន នឹងទៅរកក្រុមគ្រួសាររបស់ខ្លួនដែលរស់នៅក្នុងប្រទេស មិនតែប៉ុណ្ណោះម្ចាស់ពាក្យបណ្តឹងបានបញ្ជាក់ថា ជនសង្ស័យបានប្រើពាក្យជេរប្រមាថមកកាន់ខ្លួនជាច្រើនផងដែរ។ 

ក្រុមអាជ្ញាធរអាមេរិកជឿថា ជនសង្ស័យអាចជាមនុស្សដែលពាក់ព័ន្ធទៅនឹងក្រសួងសន្តិសុខសាធារណៈចិន ឬក្រសួងសន្តិសុខរដ្ឋរបស់ចិន ដែលករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតដោយសហរដ្ឋអាមេរិកនៅឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក