ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទោះបីជាចប់អាណត្តិ លោក Park Heung Kyeong សន្យាជំរុញកិច្ចសហប្រតិបត្តិការកូរ៉េ-កម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត

ភ្នំពេញ៖ បេសកកម្មជាង៣ឆ្នាំរបស់ លោក Park Heung Kyeong ជាអគ្គរាជទូតកូរ៉េប្រចាំកម្ពុជាត្រូវបញ្ចប់ឆាប់ៗនេះ។ ប៉ុន្តែយ៉ាងណាលោកអះអាងថា ទោះបីលោកចប់អាណត្តិប៉ុន្តែលោកនឹងនៅតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ក្នុងជំនួបជាមួយ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ លោក Park Heung Kyeong បានលើកឡើងថា លោកបានសន្យាថានឹងនៅតែបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា តាមរយៈការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ដើម្បីរួមចំណែកលើកស្ទួយសកម្មភាពអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ជាមួយគ្នានេះនឹងរដ្ឋាភិបាលកូរ៉េនឹងនៅតែបន្តផ្តល់ជំនួយបច្ចេកទេសផ្សេងៗ និងបន្តចែករំលែកចំណេះដឹង បទពិសោធន៍ និងជំនាញ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានវាយតម្លៃខ្ពស់ចំពោះ លោក Park Heung Kyeong ដែលបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចរបស់ខ្លួនក្នុងរយៈពេលជាង៣ឆ្នាំនៅកម្ពុជា ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ សម្រេចបានសមិទ្ធផលផ្លៃផ្ការួមគ្នាជាច្រើន។

ជាក់ស្តែងក្នុងអាណត្តិរបស់លោកជាង៣ឆ្នាំកន្លងមកនេះ សម្រេចបានសមិទ្ធផលដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េ កិច្ចព្រមព្រៀង សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ កិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ១០គម្រោង រួមទាំងឯកភាពនូវកញ្ចប់ឥណទានសម្បទានថ្មីតាមរយៈកិច្ចសម្របសម្រួលក្របខ័ណ្ឌ ដែលមានទំហំទឹកប្រាក់ចំនួន ១៥០០លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២២-២០២៦។

លោកឯកអគ្គរដ្ឋទូតកូរ៉េ បានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ពិចារណាលើការវិនិយោគបន្ថែម ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដទៃទៀតនៅភាគខាងកើតទន្លេមេគង្គក្នុងខេត្តកណ្តាលដើម្បីទាញយកផលប្រយោជន៍ពីគម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ភ្នំពេញ-អរិយក្សត្រ។

លោក Park Heung Kyeong បានអះអាងថា ភាគីកូរ៉េបានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់នូវកិច្ចសហការជិតស្និទ្ធក្នុងការសិក្សារៀបចំផែនការមេនេះ តាមតម្រូវការជាក់ស្តែង។

ជាការឆ្លើយតប លោក អូន ព័ន្ធមុន្នីរ័ត្ន បានគំាទ្រគំនិតផ្តួចផ្តើមរបស់លោក Park Heung Kyeong ដើម្បីធ្វើការសិក្សាក្នុងការរៀបចំផែនការមេ ក្នុងការវិនិយោគបន្ថែមលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីតំបន់ មួយទៅតំបន់មួយទៀត នៅក្នុងតំបន់ប៉ែកខាងកើតនៃរាជធានីភ្នំពេញ ក្នុងជំហានបន្តបន្ទាប់ទៀត ដើម្បីជំរុញ សកម្មភាពសង្គម-សេដ្ឋកិច្ចនៅតំបន់នោះ ឱ្យរីកចម្រើនឆាប់រហ័សនាពេលអនាគត។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបានគូសបញ្ជាក់ថា៖«រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ គឺជាដៃគូអភិវឌ្ឍន៍ទ្វេភាគីដ៏សំខាន់មួយក្នុងចំណោមដៃតូទ្វេភាគីធំៗដទៃទៀត ដែលតែងតែផ្ដល់ការគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក