វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ផ្ទាំងទស្សនីយភាពសិល្បៈបុរាណជាច្រើនសម្តែងក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ

សៀមរាប៖ ការសម្តែងសិល្បៈបុរាណច្រើនប្រភេទ បានលេចឡើងក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ ដែលមានការចូលរួមសម្តែងដោយសិល្បករ-សិល្បការនីជាច្រើនរូប។

បន្ទាប់ពីពិធីបើកព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ មកទទួលបានការនិមន្ត និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូប និងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។

នាថ្ងៃទី១នៃព្រឹត្តិការណ៍រំលឹកគុណអង្គរ ក្រៅពីពិធីសាសនាក៏មានការសម្ដែងល្ខោនទំនើបចម្រុះឈុតអរិយភាពនៃរាជកាលព្រះបាទជ័យវរ្ម័នទី៧ របាំបុរាណនិងប្រណៃណី ការសម្ដែងចាប៉ីដងវែងច្រៀងឆ្លើយឆ្លងគ្នា ព្រមទាំងការសម្ដែងបទចម្រៀងរបស់សិល្បករ សិល្បការិនីកម្ពុជា ជាពិសេសការសម្ដែងក្បាច់គុន និង ល្បុក្កតោខ្មែរ។

គួរបញ្ជាក់ដែលថា ព្រឹត្តិការណ៍រំលឹកគុណអង្គរនឹងប្រារព្ធរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤-១៦ ខែធ្នូហើយនាពេលល្ងាចថ្ងៃទី១៤នេះ នឹងមានកម្មវិធីអាយ៉ៃឆ្លើយឆ្លង សម្តែងដោយលោក ព្រហ្ម ម៉ាញ និងការបញ្ចាំងភាពយន្តឯកសារអំពីអង្គរ ដែលមានទីតាំងនៅបរិវេណព្រះលានជល់ដំរី នៃក្រុងអង្គរធំ អាចចូលរួមទស្សនាដោយសេរី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក