ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីតម្រូវឱ្យអ្នកបើកបរត្រូវឆ្លងកាត់ការធ្វើតេស្តរកសារធាតុញៀន

បាត់ដំបង៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដោយឱ្យក្រសួង ស្ថាប័នរដ្ឋ និងឯកជន មុននឹងជ្រើសរើសអ្នកបើកបររថយន្តមិនថារថយន្តដឹកទំនិញ ឬរថយន្តដឹកអ្នកដំណើរក្តី គឺត្រូវធ្វើតេស្តរកសារធាតុញៀនជាមុនសិន។

ថ្លែងនៅក្នុងពិធីសម្ពោធសមិទ្ធផលនានានៅវិទ្យាល័យបវេល វិទ្យាល័យល្វា និងសាលាបឋមសិក្សាស្វាយព្រៃ ក្នុងស្រុកបវេល ខេត្តបាត់ដំបង នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅថ្ងៃខាងមុខ នឹងរៀបចំកិច្ចប្រជុំដើម្បីពិនិត្យអនុម័តលើសេចក្តីព្រាងថ្មីស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកដោយកំណត់ឱ្យអ្នកបើកបរយានយន្តត្រូវបំពេញកាតព្វកិច្ចធ្វើតេស្តរកសារធាតុញៀន ដើម្បីធានាការពារសុខភាពសាធារណៈ និងសុវត្ថិភាពសង្គម។

សម្តេចក្រឡាហោមបានគូសបញ្ជាក់ថា៖ «ខ្ញុំគិតថា ត្រូវឱ្យមានការធ្វើតេស្តរកសារធាតុញៀន ចង់បើកម៉ូតូ ចង់បើកឡាន ឡានរដ្ឋក៏ដោយ ឡានឯកជនក៏ដោយគឺត្រូវឱ្យមានវិញ្ញាបណ្ណបត្របញ្ជាក់ក្រោយពីធ្វើតេស្តហើយអត់មានសារធាតុញៀន។ តែមានសារធាតុញៀនហើយ គឺមិនឱ្យចូលធ្វើការ»

ក្រៅពីនេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា ក្នុងសេចក្តីព្រាងច្បាប់ពីវិសោធនកម្មស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ក៏បានចែងថា អ្នកដែលមានបំណងចូលក្របខណ្ឌមន្ត្រីនគរបាល គ្រូបង្រៀន ឈរឈ្មោះក្រុមប្រឹក្សាឃុំ មន្ត្រីរាជការស៊ីវិល កងយុទ្ធពលខេមរភូមិន្ទ ឬចូលបម្រើការងារនៅតាមវិស័យឯកជន ក្រុមហ៊ុន រោងចក្រ និងសហគ្រាស រួមទាំងសិស្សានុសិស្សដែលគ្រប់អាយុដែលចេះប្រើសារធាតុគ្រឿងញៀន គឺសុទ្ធតែត្រូវឆ្លងកាត់ការធ្វើតេស្តរកសារធាតុញៀន។

សម្តេចក្រឡាហោមបានគូសបញ្ជាក់ដូច្នេះថា៖ «នេះជាកាតព្វកិច្ច មិនមែនជាការអំពាវនាវធ្វើក៏បាន មិនធ្វើក៏បាននោះទេ យើងត្រូវចាត់ទុកថាជាកាតព្វកិច្ច»

សម្តេច ស ខេង បានអះអាងថា ប្រសិនក្រុមហ៊ុនណាដែលព្រមទទួលយកបុគ្គលិកអ្នកបើកបរទាំងមិនបានបញ្ជាក់ថាមាន ឬគ្មានសារធាតុញៀន ហើយបើមានបញ្ហាណាមួយកើតឡើង ក្រុមហ៊ុននោះគឺជាអ្នកទទួលខុសត្រូវមុខច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក