ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចក្រឡាហោម ស ខេង ថាកម្ពុជាកំពុងរៀបចំច្បាប់តម្រូវឱ្យសិស្សត្រូវបំពេញកាតព្វកិច្ចតេស្តរកសារធាតុញៀន

បាត់ដំបង៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា កម្ពុជានឹងរៀបចំច្បាប់ថ្មី ដែលនឹងតម្រូវឱ្យមានកាតព្វកិច្ចធ្វើតេស្តរកសារធាតុញៀន ចំពោះអ្នកចង់ប្រឡងក្របខ័ណ្ឌរដ្ឋ ធ្វើការឯកជន មេភូមិ មេឃុំ ចៅសង្កាត់ រួមទាំងសិស្សផងដែរ។

ក្នុងពិធីសម្ពោធសមិទ្ធផលនានាតាមសាលារៀនមួយចំនួន ក្នុងស្រុកបវេល ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បានថ្លែងជាថ្មីម្តងទៀតពីការកំណត់កាតព្វកិច្ចឲ្យបុគ្គលគ្រប់រូបធ្វើតេស្តរកសារជាតិគ្រឿងញៀន មុននឹងអាចចូលបម្រើការងារ ទាំងនៅតាមស្ថាប័នរដ្ឋ ទាំងនៅតាមក្រុមហ៊ុនឯកជន ជាមួយគ្នាដែល លោកបានបន្ថែមលើសពីនេះថា សូម្បីតែសិស្សានុសិស្ស ក៏តម្រូវឲ្យធ្វើតេស្តរកសារជាតិគ្រឿងញៀនដែរ។

សម្ដេចក្រឡាហោមថា៖ «ប្រជាពលរដ្ឋយើងគ្រប់រូបដែលមានបំណង ដើម្បីនឹងធ្វើជាប៉ូលីស ឈរឈ្មោះក្រុមប្រឹក្សាឃុំ ធ្វើមេភូមិ អ្នកដឹកនាំភូមិ មន្ត្រីរាជការស៊ីវិល កងយុទ្ធពលខេមរភូមិន្ទ នគរបាលជាតិ អាវុធហត្ថ ឬក៏វិស័យឯកជនមានន័យថាធ្វើការរោងចក្រ សហគ្រាស ក្រុមហ៊ុនទាំងអស់។ល។ គឺត្រូវតែធ្វើតេស្តបញ្ជាក់ថាតើមានសារធាតុញៀនឬអត់ បើមានគឺមិនឱ្យចូលប៉ូលីសទេ រាប់ទាំងគ្រូបង្រៀនផង បុគ្គលិកសិក្សា និង សិស្សានុសិស្ស (ដែលគិតថាអាចនឹងប្រើគ្រឿងញៀន)»

សម្ដេចបានបញ្ជាក់ថា ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នឹងត្រូវចែងហើយកំណត់ឲ្យត្រូវតែមានកាតព្វកិច្ចធ្វើតេស្តរកសារជាតិគ្រឿងញៀន រួមទាំងសិស្សានុសិស្សផង ដោយលោកគ្រាន់តែលើកជាឧទាហរណ៍ថា សិស្សមានអាយុ ១៣ឆ្នាំឡើង ឬមានអាយុ ១៥ឆ្នាំឡើង ដែលអាចចេះប្រើគ្រឿងញៀន នឹងត្រូវដាក់កាតព្វកិច្ចឲ្យធ្វើតេស្តរកសារជាតិគ្រឿងញៀន។

សម្ដេចថា៖ «នេះជាកាតព្វកិច្ច មិនមែនជាការភ្ញាក់រឭក មិនមែនជាការអំពាវនាវ ធ្វើឲ្យក៏បាន មិនធ្វើក៏បាននោះទេ កាតព្វកិច្ច ប្រែមកថាត្រូវតែមាន [ការធ្វើតេស្តរកសារជាតិគ្រឿងញៀន]»

បើតាមសម្ដេចក្រឡាហោម ស ខេង ការកំណត់ពីកាតព្វកិច្ចធ្វើតេស្តរកសារជាតិគ្រឿងញៀននេះ គឺដើម្បីការពារសុវត្ថិភាពសង្គម និងសុខភាពសាធារណៈ ហើយនឹងការធ្វើតេស្តនេះនឹងត្រូវចែងឱ្យបានច្បាស់ក្នុងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក