ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីអញ្ជើញចាកចេញពីទីក្រុងព្រុចសែលមកកាន់មាតុប្រទេសវិញ

ព្រុចសែល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាកចេញពីទីក្រុងព្រុចសែល ប្រទេសបែលហ្សិក មកកាន់មាតុប្រទេសវិញហើយ បន្ទាប់ពីបានអញ្ជើញបំពេញការងាររយៈពេល ៥ថ្ងៃនៅតំបន់អឺរ៉ុប។

យន្តហោះពិសេសរដ្ឋាភិបាលកម្ពុជាបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងព្រុចសែល នៅម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ត្រូវនឹងម៉ោង ៣រសៀលម៉ោងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។

វត្តមានមន្ត្រីថ្នាក់ដឹកនាំជូនដំណើរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងព្រុចសែល មានថ្នាក់ដឹកនាំសហភាពអឺរ៉ុប ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសបែលហ្សិក និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។

សូមជម្រាបថា សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញមកកាន់តំបន់អឺរ៉ុប គឺដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៥៤ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលកិច្ចប្រជុំនេះបានធ្វើឡើងកាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញ នៅទីក្រុងព្រុចសែល។ ក្រៅពីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ក៏មានជំនួបជាមួយថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក