ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភ្លើងឆេះព្រៃនៅប្រេស៊ីល កើនឡើងទ្វេរដងនៅក្នុងខែវិច្ឆិកា

ប្រេស៊ីល៖ ភ្លើងបានឆាបឆេះលើផ្ទៃដីព្រៃរបស់ប្រេស៊ីលប្រមាណជា​ ៨០សិបម៉ឺនហិចតានៅក្នុងខែវិច្ឆិកា។ នេះបើយោងតាមរបាយការណ៍មួយចេញផ្សាយដោយអង្គការមិនមែនរដ្ឋាភិបាល ដែលបានប្រៀបធៀបចំនួននេះថាមានការកើនឡើងស្ទើរទ្វេរដង បើប្រៀបធៀបនឹងខែដូចគ្នាកាលពីឆ្នាំ២០២១។

យោងតាម MapBiomas ឱ្យដឹងថា ជាង ៨០ភាគរយនៃផ្ទៃដីឆាបឆេះនេះគឹជាព្រៃទឹកភ្លៀង Amazon។ MapBiomas គឺជាសម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាលដែលបង្កើតឡើងដោយអង្គការមិនរកប្រាក់ចំណេញ និងសាកលវិទ្យាល័យប្រេស៊ីល និងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម (Start Up) ដែលប្រើរូបភាពផ្កាយរណបដើម្បីតាមដានការបំផ្លិចបំផ្លាញនៃដីធម្មជាតិ។របាយការណ៍ដែលចេញដោយស្ថាប័ននេះបានបញ្ជាក់ថា ទិន្នន័យបានបង្ហាញយ៉ាងជាក់ច្បាស់ ការកើនឡើងនៃការបំផ្លិចបំផ្លាញបរិស្ថាននៅក្នុងខែចុងក្រោយនេះ ក្រោមរដ្ឋាភិបាលលោក Bolsonaro។

ភ្លើងឆេះ និងការបំផ្លិចបំផ្លាញព្រៃឈើបានកើនឡើងជាបន្តបន្ទាប់ ក្រោយពីប្រធានាធិបតីស្តាំនិយម លោក Jair Bolsonaro ដែលជាអ្នកជំរុញការពង្រីកការជីកយករ៉ែ និងការធ្វើកសិកម្មនៅតំបន់ Amazon បានចូលកាន់តំណែងកាលពីឆ្នាំ២០១៩។ កាលពីខែតុលាកន្លងទៅ លោកប្រធានាធិបតី Jair Bolsonaro បានចាញ់ការបោះឆ្នោតប្រធានាធិបតី និងបានផ្ទេរតំណែងឱ្យប្រធានាធិបតីថ្មី លោក Luiz Inacio Lula da Silva ដែលនឹងចូលកាន់តំណែងនាខែមករាខាងមុខនេះ ដោយលោកបានអះអាងពីគោលនយោបាយបញ្ឈប់ការបំផ្លិចបំផ្លាញព្រៃឈើ "fight for zero deforestation"។

គួរបញ្ជាក់ថា រាប់បញ្ចូលទាំងផ្ទៃដីដែលបានឆាបឆេះនៅក្នុងខែវិច្ឆិកានេះ ក្នុងរយៈពេល ១១ខែ​ ក្នុងឆ្នាំ២០២២ ភ្លើងបានឆាបឆេះព្រៃសរុបជាង ១៦ម៉ឺនគីឡូម៉ែត្រការ៉េ ដែលជិតស្មើនឹងទំហំនៃប្រទេសជិតខាងអ៊ុយរូហ្គាយដែលមានផ្ទៃដីជាង ១៨ម៉ឺនគីឡូម៉ែត្រការ៉េ។ ចំ​នួននេះមានការកើនឡើងប្រមាណ ១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក