លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

ក្រសួងអប់រំនឹងចាប់ផ្តើមដំណើរការស្រង់បូកពិន្ទុសន្លឹកកិច្ចការប្រលងបាក់ឌុបថ្ងៃទី១៦ធ្នូ

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា នឹងចាប់ផ្តើមដំណើរការស្រង់បូកពិន្ទុសន្លឹកកិច្ចការប្រឡងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ក្រោយបញ្ចប់ទាំងស្រុងនូវដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរួចមក។

ដំណើរការកំណែសន្លឹកកិច្ចការប្រឡងបាក់ឌុបចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោក រស់ សុវាចា ថាក្រោយបញ្ចប់ដំណើរការកំណែ ប្រធានអនុប្រធានមណ្ឌលទាំងអស់ បានដឹកសន្លឹក MCS និងឯកសារផ្សេងៗមករក្សាទុកនៅនាយកដ្ឋានកិច្ចការប្រឡងដើម្បីចាប់ផ្ដើមរៀបចំដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ។

លោកបានបន្តឱ្យដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ នឹងមានការប្រជុំណែនាំគណៈកម្មការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និង គណៈកម្មការផ្ទៀងផ្ទាត់ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ និងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ថ្នាក់ដឹកនាំក្រសួងអប់រំនឹងប្រជុំសម្រេចលទ្ធផលជូនបេក្ខជនតាមការគ្រោងទុក។

នាពេលរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នឹងមានការប្រកាសលទ្ធផលប្រឡងសម្រាប់នៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល និង នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស។

សូមរំលឹកដែលថា ក្រសួងអប់រំយុវជននិងកីឡាបានរៀបចំប្រឡងសញ្ញាបត្របាក់ឌុបនៅថ្ងៃទី៥ និងទី៦ធ្នូ ឆ្នាំ២០២២ ដោយមានបេក្ខជនចូលរួមប្រឡងសរុបចំនួន ១២៨ ១៣៥នាក់ ស្រី ៦៨៧៧១នាក់ មាន ២២១មណ្ឌល (៥១៧៤បន្ទប់) និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការដែលពាក់ព័ន្ធចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន ១៧២៤០នាក់ និង អ្នកចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយចំនួន ៣៥០នាក់និងអ្នកសង្កេតការណ៍រាជធានីខេត្តចំនួន ២ ៧០០នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក