ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

តារាកំប្លែង Eddie Murphy ទទួលបានពានរង្វាន់កិត្តិយសសមិទ្ធិផលពេញមួយជីវិតពី Golden Globe

កម្សាន្ត៖ តារាសំដែង និងជាតារាកំប្លែងអាមេរិក លោក Eddie Murphy នឹងទទួលបានពានរង្វាន់កិត្តិយសសមិទ្ធិផលពេញមួយជីវិត (lifetime achievement award) នៅខែក្រោយនេះ ពីកម្មវិធីប្រចាំឆ្នាំ Golden Globes។

សមាគមសារព័ត៌មានបរទេសហូលីវូដ ជាក្រុមអ្នកដែលបោះឆ្នោតជ្រើសរើសអ្នកឈ្នះក្នុងពានរង្វាន់ Global Globe បានប្រកាសថា លោក Eddie Murphy នឹងទទួលបានពានរង្វាន់ Cecil B DeMille ដើម្បីជាការអបអរសាទរការរួមចំណែករបស់លោកក្នុងវិស័យកម្សាន្ត។ 

លោក Eddie Murphy បច្ចុប្បន្នមានវ័យ ៦១ឆ្នាំគឺជាតួសម្តែងក្នុងកម្មវិធីទូរទស្សន៍ដ៏ល្បីល្បាញ Saturday Night Live និងជាតួសម្តែងក្នុងខ្សែភាពយន្តជាច្រើនរួមមាន Beverly Hills Cop, The Nutty Professor, 48 Hours និង Dreamgirls ជាដើម។ 

កន្លងមក អ្នកដែលធ្លាប់ឈ្នះពាន DeMille រួមមាន តារាសំដែង Oprah Winfrey, Meryl Streep, Sophia Loren, Tom Hanks, Jane Fonda និង Robert De Niro។

ការផ្តល់ពានរង្វាន់កិត្តិយសសម្រាប់លោក Eddie Murphy គឹជាការទាក់ទាញមួយកម្រិតទៀតសម្រាប់ការផ្សាយផ្ទាល់ព្រឹត្តិការណ៍ Golden Globes នៅថ្ងៃទី១០ ខែមករាខាងមុខ។ យ៉ាងណាមិញ គេនៅមិនទាន់មានការប្រកាសជាក់លាក់ពីបេក្ខភាពណាខ្លះដែលនឹងចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់នេះឡើយ។ 

កម្មវិធីប្រគល់ពានរង្វាន់ដ៏ធំនេះ នឹងផ្សាយផ្ទាល់ដោយទូរទស្សន៍ NBC ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក