ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីកម្ពុជា៖ យើងមិនចង់ឱ្យប្រជាជនរបស់យើងនៅតែក្រ ហើយរង់ចាំភាពអនុគ្រោះពន្ធពី EU នោះទេ

ព្រុចសែល៖ ប្រធានអាស៊ានឆ្នាំ២០២២ចង នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីសារៈសំខាន់នៃកិច្ចព្រមពៀងពាណិជ្ជកម្មសេរីអាស៊ាន-អឺរ៉ុប ដែលថាបានផ្ដល់ប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចនៃតំបន់ទាំងពីរ។ សម្ដេចក៏បានជំរុញធ្វើយ៉ាងណាឱ្យកិច្ចព្រមព្រៀងនេះសម្រេចឱ្យបានឆាប់ផងដែរ។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានក្នុងខួប ៤៥ឆ្នាំនៃទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា បណ្ដាប្រទេសក្នុងតំបន់អាស៊ានជាច្រើនជាប្រទេសដែលក្រីក្រ ខណៈដែលអឺរ៉ុបជាប្រទេសអ្នកមាន និងមានភាពជឿនលឿន តែថាអាស៊ានមិនមែនគ្រាន់តែជាកន្លែងដែលចាំតែទទួលជំនួយពីអឺរ៉ុបនោះទេ។

សម្ដេចតេជោថា៖ «ស្ថិតក្នុងស្ថានភាពនេះហើយដែលអាស៊ានអឺរ៉ុបបានឯកភាពគ្នាបង្កើតឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ យើងពិតជាមិនចង់ឱ្យប្រជាជនរបស់យើងនៅតែក្ររហូតហើយរង់ចាំភាពអនុគ្រោះអំពី EU នោះទេ យើងចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពិតប្រាកដ»

ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles MICHEL បានលើកឡើងថា សហភាពអឺរ៉ុបដែលមានទាំង២៧ប្រទេសបានយល់ព្រមទាំងអស់គ្នាក្នុងការជំរុញឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាន ដែលពួកគេជឿថានឹងអាចកិច្ចព្រមព្រៀងនេះអាចបង្កើតបាន តែជាមួយគ្នានោះគឺត្រូវការពេលបន្ថែមទៀតដើម្បីជជែកវែកញែករកចំណុចរួច និងងាយស្រួល ហើយស្របតាមគោលដៅរបស់អឺរ៉ុបគឺកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងយកចិត្តទុកដាក់លើស្ថានភាពកម្មករ។

លោកថា៖ «វាល្អដែលយើងបានធ្វើវាឡើង វាអាចទៅរួច។ មានប្រទេសមួយចំនួននៃអាស៊ានដែលមានកិច្ចព្រមពៀងពាណិជ្ជកម្មសេរី ហើយយើងបានពិនិត្យឃើញថាវាមានភាពវិជ្ជមានទាំងសងខាង»

យោងតាមគេហទំព័ររបស់ការិយាល័យកិច្ចការប្រទេស និងពាណិជ្ជកម្ម អូស្ត្រាលី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) គឺជាសន្ធិសញ្ញារវាងប្រទេសពីរ ឬច្រើនដែលត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយ ឬលុបបំបាត់ឧបសគ្គមួយចំនួនចំពោះពាណិជ្ជកម្ម និងការវិនិយោគ និងដើម្បីជួយសម្រួលដល់ទំនាក់ទំនងពាណិជ្ជកម្ម និងពាណិជ្ជកម្មកាន់តែរឹងមាំរវាងប្រទេសដែលចូលរួម។ កិច្ចព្រមព្រៀងនេះរួមចំណែកដល់សកម្មភាពសេដ្ឋកិច្ចកាន់តែច្រើន និងការបង្កើតការងារ ហើយផ្តល់ឱកាសសម្រាប់អាជីវកម្មធំ និងតូច ដើម្បីទទួលបានអត្ថប្រយោជន៍ពីពាណិជ្ជកម្ម និងការវិនិយោគកាន់តែច្រើន។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមិនគ្រាន់តែកាត់បន្ថយ និងលុបបំបាត់ពន្ធប៉ុណ្ណោះទេ ថែមទាំងជួយដោះស្រាយរបាំងនៅពីក្រោយព្រំដែន ដែលនឹងរារាំងលំហូរនៃទំនិញ និងសេវាកម្ម។ ជំរុញការវិនិយោគ និងកែលម្អច្បាប់ដែលប៉ះពាល់ដល់បញ្ហាដូចជាកម្មសិទ្ធិបញ្ញា ពាណិជ្ជកម្មអេឡិចត្រូនិក និងលទ្ធកម្មរបស់រដ្ឋាភិបាល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក