ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

វិបត្តិនយោបាយ! ប៉េរូ ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន

ប៉េរូ៖ ប្រទេសប៉េរូ នៅថ្ងៃពុធម្សិលមិញនេះបានប្រកាសដាក់ប្រទេសទាំងមូលស្ថិតក្នុងគ្រាអាសន្ន ចំពេលមានការតវ៉ាដោយហិង្សាប្រឆាំងនឹងការបណ្តេញអតីតប្រធានាធិបតី Pedro Castillo ចេញពីតំណែង ដែលបានបណ្តាលឱ្យមនុស្ស ៧នាក់ស្លាប់។

ការប្រកាសដាក់ប្រទេសស្ថិតក្នុងគ្រាអាសន្ននេះបានធ្វើឡើង នៅក្រោយពេលដែលចៅក្រមបានបញ្ជាឱ្យបន្តរក្សាខ្លួនលោក Pedro Castillo ឱ្យនៅជាប់ឃុំឃាំងក្នុងពន្ធនាគាររយៈពេល ៤៨ម៉ោងទៀត ក្រោមការចោទប្រកាន់ពីបទផ្សំគំនិតក្នុងអំពើបះបោរ មុននឹងប្រកាសសាលក្រមក្នុងសវនាការលើការសម្រេចដោះលែង។ 

បាតុកម្មតវ៉ាកើតមានឡើងទូទាំងប្រទេស និងការបិទខ្ទប់ផ្លូវសំខាន់ៗនៅតែបន្តកើតមាននៅថ្ងៃពុធម្សិលមិញនេះ បន្ទាប់ពីការចាប់ខ្លួនលោកប្រធានាធិបតី Castillo កាលពីសប្តាហ៍មុន បន្ទាប់ពីលោកបានព្យាយាមរំលាយចោលសភា និងដឹកនាំប្រទេសដោយអនុក្រឹត្យបណ្តោះអាសន្ន។ រដ្ឋមន្រ្តីការពារជាតិ លោក Alberto Otarola បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល ៣០ថ្ងៃដោយសារតែបញ្ហា "អំពើបំផ្លិចបំផ្លាញ និងអំពើហិង្សា ការបិទផ្លូវ"។ លោក​បាន​និយាយ​ថា វិធានការ​នេះ​ពាក់ព័ន្ធ​នឹង​ការ​ផ្អាក​សេរីភាព​នៃ​ការ​ធ្វើ​សកម្មភាពមួយចំនួន រួមនិង​ការ​ជួប​ជុំ ហើយ​អាច​រួម​បញ្ចូល​បម្រាម​គោចរ​ពេល​យប់​ផង​ដែរ។

ប្រធានាធិបតីថ្មី លោកស្រី Dina Boluarte ជាថ្មីម្តងទៀត បានព្យាយាមបន្ធូរបន្ថយភាពតានតឹងផ្នែកនយោបាយក្នុងប្រទេស ដោយបានជំរុញឱ្យមានការបោះឆ្នោតឆាប់រហ័សបំផុត ពោលគឺធ្វើឡើងឱ្យបានយ៉ាងយូរត្រឹមខែធ្នូ ឆ្នាំ២០២៣ខាងមុខ។ កន្លងមក លោកស្រី Boluarte ធ្លាប់បានសន្យាពីការរៀបចំបោះឆ្នោតមុនពេលកំណត់ពីឆ្នាំ២០២៦ មកត្រឹមឆ្នាំ ២០២៤ ប៉ុន្តែសន្ទុះនៃអ្នកគាំទ្រលោក Castillo បានទាមទារឱ្យមានការបោះឆ្នោតឱ្យបានឆាប់រហ័ស រួមជាមួយការដោះលែងអតីតប្រធានាធិបតីចេញពីការឃុំខ្លួនបណ្តោះអាសន្ន។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន រដ្ឋអាជ្ញាបានធ្វើការឃុំខ្លួនបណ្តោះអាសន្នកំណត់រយៈពេល ៧ថ្ងៃទៅលើអតីតប្រធានាធិបតី Pedro Castillo ដែលតាមការកំណត់នឹងត្រូវដោះលែងនៅថ្ងៃពុធ ប៉ុន្តែតុលាការបានប្រកាសបន្តឃុំខ្លួនលោករយៈពេល ៤៨ម៉ោងទៀត ដែលនាំឱ្យផ្ទុះការតវ៉ាទូទាំងប្រទេស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក